យុ​ទ្ឋ​ការផ្តល់ជូន​ទឹកស្អាត​របស់​សម្តេច​តេ​ជោ ទឹក​បរិ​សុ​ទ្ឋ​ចំនួន​៥.០០០​កេះ ត្រូវបាន​ក្រសួង​ឧស្សាហកម្ម នឹង​សិប្បកម្ម ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តមណ្ឌលគិរី

0

ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នឹងក្នុងយុទ្ឋការផ្តល់ជូនទឹកស្អាតរបស់សម្តេចតេជោ ទឹកបរិសុទ្ឋចំនួន៥.០០០កេះ ត្រូវបានក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម ប្រគល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី តាមរយៈ មន្ទីរ ឧស្សាហកម្ម នឹងសិប្បកម្មខេត្ត ក្រោមការចូលរួមពីសំណាក់ឯកឧត្តម មាន សុភា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម លោកអភិបាលរងខេត្ត ប្រធានមន្ទីរ នឹង មន្ត្រីប្រដាប់អាវុធទាំងបីប្រភេទ ។ថ្លែងក្នុងពិធីប្រគល់ទឹកបរិសុទ្ឋចំនួន៥.០០០កេះ ដែលជាអំណោយរបស់ក្រុមហ៊ុនខេមប្រ៊ូវ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៨ មិថុនា ២០១៦ នៅសាលាខេត្តឯកឧត្តម មាន សុភា មានប្រសាសន៏ថា ដោយមើលឃើញពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងជួបប្រទះនៅកង្វះទឹកប្រើប្រាស់ ជាពិសេសទឹកសម្រាប់បរិភោគ ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម បាន គៀងគរក្រុមហ៊ុននានាក្នុងស្រុក ដើម្បីជួយឧបត្ថមទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត។photo_2016-07-08_14-08-47 photo_2016-07-08_14-08-49 photo_2016-07-08_14-08-44
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៏បន្តថា ក្នុងយុទ្ឋនាការផ្តល់ទឹកស្អាតរបស់សម្តេចតេជោ ក្រសួងឧស្សាហកម្ម នឹងសិប្បកម្ម បានជួយដល់ខេត្តរាជធានីទាំង២៥ ដោយក្នុងមួយខេត្តទទួលបានទឹកបរិសុទ្ឋចំនួន៥.០០០កេះ ស្មើរនឹងជាង៣០ម៉ឺនកេះទូទាំងប្រទេស។ហើយការផ្តល់ជូននេះ គឺសម្រាប់រដ្ឋបាលខេត្តនីមួយៗធ្វើការ ដោះស្រាយផ្តល់ទៅបងប្អូនណា ដែលកំពុងខ្វះខាត នឹងតាមភាពជាក់ស្តែង។
រដ្ឋបាលខេត្តមណ្ឌលគិរីបានថ្លែងអំរគុណដល់ម្ចាស់ជំនួយ ព្រមទាំងបានផ្តល់ប័ណ្ណសរសើរដល់ សប្បុរសជនដែលបានឧបត្ថមទឹកស្អាត សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក៕ មន ម៉ារ៉េត