ពលរដ្ឋ និង​សិស្សសាលា​មានការ​ភ័យខ្លាច​ចំពោះ​បំណែក​ថ្ម​ ក្នុងការ​បំផ្ទុះ​ថ្ម​នៅ​ភ្នំ​ដូន​មា​យ​

0

បាត់ដំបងៈ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស នៃសាលាបឋមសិក្សាដូនមាយ ស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសំដែងនូវការព្រួយបារម្ភ អំពីសុវត្ថិភាព ដែលផ្តើមចេញពីការធ្វើអាជីវកម្មបំផ្ទុះយកថ្មភ្នំដូនមាយ ដែលការបំផ្ទុះនេះ
គឺវាស្ថិតនៅក្បែរសាលារៀននិងផ្ទះប្រជាពលរដ្ឋជាទីបំផុត ។មួយរយៈកន្លងមកនេះគឺមានការបំផ្ទុះថ្មលាន់ឮសម្លេងកក្រើកដូចគ្រាប់ផ្លោង ដែលធ្វើអោយខ្ទាតដុំថ្មក្នុងចម្ងាយពី២០០ម៉ែត្រទៅ៣០០ម៉ែត្រ ចេញពីតំបន់ភ្នំដូនមាយ ដែលជារបស់ក្រុមហ៊ុនចិនឈ្មោះស៊ីម៉ង់ត៍បាត់ដំបង ។ បញ្ហាខាងលើនេះហើយ ដែលនាំឱ្យពួកគាត់រត់គេចចេញពីផ្ទះ និងសាលារៀននៅពេលក្រុមហ៊ុនធ្វើការបំផ្ទុះថ្មភ្នំម្តង ៗ គឺវាជារឿងមួយដែលពិបាកក្នុងការរកទីកន្លែងដើម្បីគេចអោយផុតពីគ្រោះថ្នាក់នេះណាស់ ព្រោះដុំថ្មទាំងនេះ វាអាចទម្លុះមកលើស័ង្កសីបានយ៉ាងងាយ ។

រាល់ទុក្ខកង្វល់របស់ពលរដ្ឋគេមិនទាន់ឃើញមានការយកចិត្តទុកដាក់និងដោះស្រាយពីសំណាក់អាជ្ញាធរខេត្ត ឬក៏ខាងជំនាញណាមួយនៅឡើយនោះទេ បែរជាលោកអ៊ាន មាឃប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង លើកឡើងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាលោកបានចុះទៅសាកសួរប្រជាពលរដ្ឋហើយ គឺពលរដ្ឋនិយាយថាមិនមានការភ័យខ្លាចអ្វីនោះទេ ដែលគេដាក់ការសង្ស័យប្រធានមន្ទីររ៉ែ និងថាមពល ថាជាការធ្វើរបាយការណ៍
កុហកទៅថ្នាក់លើ ដោយអ្វីៗល្អទាំងអស់ចំពោះការធ្វើអាជីវកម្មថ្មភ្នំដូនមាយ ។

សំដីនេះវាផ្ទុយនឹងការចុះទៅសាកសួរផ្ទាល់របស់អ្នកសារព័ត៌មាន ជាមួយប្រជាពលរដ្ឋនិងលោកគ្រូ អ្នកគ្រូ ដោយពួកគាត់បាននិយាយពីការព្រួយបារម្ភនិងភាពភ័យខ្លាចនេះមាន
កាន់តែខ្លាំងឡើងៗ នៅពេលដែលគេធ្វើការបំផ្ទុះម្តង និយាយអោយចំគឺប្រៀបដូចជា
សង្គ្រាមកំពុងតែបានផ្ទុះឡើងម្តងទៀតនៅពេលដែលឮសម្លេងគេចុចបំផ្ទុះម្តងៗ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិដូនមាយបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីកន្លងទៅ ថ្មីៗនេះថា ចាប់តាំងពីមានការធ្វើអាជីវកម្មថ្មភ្នំដូនមាយ របស់ក្រុមហ៊ុនចិនរយៈពេលប្រហែលជាងមួយឆ្នាំមកនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិដូនមាយ គឺរស់នៅទាំងក្នុងស្ថានភាពភ័យខ្លាចទាំងផ្លូវចិត្តនិងផ្លូវកាយ ហើយពលរដ្ឋខ្លះធ្លាប់រស់នៅអាស្រ័យផលជិតភ្នំដូនមាយ២០ទៅ៣០ឆ្នាំមកហើយក៏បានបង្ខំចិត្តលក់ដីដែលមានតម្លៃក្នុង១ហិកាត៥ពាន់ដុល្លាឱ្យទៅក្រុមហ៊ុនដើម្បីគេចអោយផុតពីការគ្រោះថ្នាក់ជាយថាហេតុណាមួយនៅពេល ដែលគេបំផ្ទុះថ្មភ្នំម្តងៗ ។7c4e6b7b-b4d9-489a-b725-91cc7f873deb 77deaad0-e448-489d-94b9-ef7d388fea0c 9a730144-4b2b-439f-a245-f287fe8d4e70

ប្រជាពលរដ្ឋប្រាប់ទៀតថា នៅពេលបំផ្ទុះថ្មខាងក្រុមហ៊ុនចិនគេមកប្រាប់ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ដើម្បីអោយសិស្សចេញពីសាលានិងចេញពីផ្ទះបើអ្នកណាមិនចេញ ទេនោះ គែពេលមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងខាងក្រុមហ៊ុនមិនទទួលខុសត្រូវនោះឡើយ។ដូច្នេះមានតែបង្ខំចិត្តនាំកូនចៅ និងអោយសិស្សចេញអោយឆ្ងាយពីសាលារៀនជាបណ្តោះអាសន្នសិន ដើម្បីគេចពីការបំផ្ទុះថ្មភ្នំ ។

កន្លងមកគណៈកម្មការខេត្ត និងស្រុកក៏បានចុះទៅណែនាំពីបច្ចេកទេសមិនអោយមានការបង្កប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ ដូច្នេះហើយបានជានៅពេលនេះ ក្រុមហ៊ុនបានកែប្រែដោយមុនពេលធ្វើការបំផ្ទុះថ្ម គឺក្រុមហ៊ុនបានដាក់សារ៉ែនរោទិ៍ ដើម្បីឱ្យពលរដ្ឋដឹងជាមុន
ក្រោយពីរោទិ៍ជាសញ្ញាចំនួនពីលើករួចហើយ ទើបលើកទី៣ ក្រុមហ៊ុនចាប់ផ្តើមបំផ្ទុះតែម្តង។

ចំណែក លោក សើ សាម៉េត អភិបាលស្រុករតនមណ្ឌល បានប្រាប់អោយដឹងថា ជុំវិញដែលពលរដ្ឋចោទប្រកាន់ថាអាជ្ញាធរស្រុកទៅបង្ខិតបង្ខំបំភ័យពលរដ្ឋឱ្យលក់ដីទៅអោយក្រុមហ៊ុនក្នុងតម្លៃថោកនោះ គឺក្នុងតំណាក់កាលនេះ អាជ្ញាធរមិនអាចធ្វើទៅរួចបាននោះទេ លោកសុំច្រានចោលនូវការចោទប្រកាន់ទាំងនេះ គឺមានតែអាជ្ញាធរស្រុកជួយពលរដ្ឋទៅវិញប៉ុណ្ណោះ។ពលរដ្ឋរស់នៅជុំវិញបរិវេណក្បែរភ្នំដូនមាយមានសរុប១១៧គ្រួសារគឺពួកគាត់ស្ម័គ្រចិត្តចេញដោយខ្លួនឯងដែលមានការព្រមព្រៀងទទួលយកការដោះស្រាយលក់ដីក្នុងតម្លៃសមរម្យ និងគិតទាំងតម្លៃដំណាំទៀតផងមានរហូតដល់២ម៉ឺនដុល្លាដែលពលរដ្ឋអាចទទួលយកបានពីក្រុមហ៊ុនហើយអាជ្ញាធរស្រុកគ្រាន់តែជួយសម្របសម្រួលប៉ុណ្ណោះគ្មានការឃុបឃិតជាមួយក្រុមហ៊ុនអ្វីនោះទេ ៕