ឡាន​ដឹក​ពលករ​ខ្មែរ​ក្រឡាប់​ទៀតហើយ​,​ពលករ​ខ្មែរ​៦​នាក់​ស្លាប់​,​ជាង​២០​នាករ​បួស​

0

ព្រំដែនកម្ពុជា-ថៃ: រថយន្តមិស៊ុប៊ីស៊ីប្រភេទភីកអាប់១គ្រឿងបើកបរដោយជនជាតិថៃដែលដឹកពលករខ្មែរបានជ្រុលទៅបុកបង្គោលភ្លើងក្រឡាប់ធ្លាក់ទឹកស្រះពលករខ្មែរ៦នាក់ស្លាប់និងជាង២០នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ទៀបបភ្លឺព្រឹកថ្ងៃទី៨មិថុនា២០១៦នេះ លើដងផ្លូវសុវណ្ណាសនចំណុចក្រុម២ឃុំផាក់ខាក់ស្រុកវ៉ាត់ថាណាណាក់ខនខេត្តស្រះកែវ។
ព៍ត័មានពីជនរងគ្រោះរួមដំណើរក្នុងរថយន្តក្នុងប្រទេសថៃបានឲ្យដឹងបឋមថា:រថយន្តនោះបានមកទទួលដឹកពលករខ្មែរឆ្លងដែនខុសច្បាប់ ហើយបានទៅបុកបង្គោលភ្លើងរួចផ្លោងបើុងទៅធ្លាក់ចូលទឹកស្រះមួយបណ្តាលឲ្យពលករខ្មែរ៦នាក់ស្លាប់ក្នុងនោះស្រីនាក់នៅនឹងកន្លែងរបួសធ្ងន់ស្រាល២៤នាក់ទៀត។ពលករមួយចំនួនត្រូវរថយន្តសង្កត់ជាប់នៅក្នុងទឹកលើកដៃឡើងឲ្យគេជួយ។ហើយមួយចំនួនត្រូវក្រុមសង្គ្រោះមកពី២ក្រុមគឺមួយក្រុមមកពីស្រុកវ៉ាត់ថាណាណាក់ខននិងមួយក្រុមមកពីស្រុកអារញ្ញរួមជាមួយអ្នកស្រុកជួយ។photo_2016-07-08_14-31-03 photo_2016-07-08_14-31-08 photo_2016-07-08_14-30-58 photo_2016-07-08_14-30-55 photo_2016-07-08_14-30-52
ក្រុមអ្នករងរបួស១២នាក់ស្រី៥ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យក្នុងស្រុកកើតហេតុ។ឯ១២នាក់ទៀតស្រី៦គេដឹកចូលទៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញ។ឈ្មោះសុខ ភាពភេទប្រុសអាយុ៣០ឆ្នាំមកពីខេត្តពោធិសាត់ ជាពលករម្នាក់ប្រាប់សមត្ថកិច្ចថៃថា:ពួកខ្លួនទើបឡើងរថយន្តកើតហេតុនេះចេញពីផ្សាររុងក្លឿហើយដោយសារពេលកំពុងធ្វើដំណើរមានរថយន្តសមត្ថកិច្ចថៃតាមពីក្រោយអ្នកបើកបរក៌បន្ថែមល្បឿនទើបជ្រុលទៅបុកបង្គោលភ្លើងបែបនេះ។អ្នកសារព៍ត័មានបានផ្អៀងផ្ទាត់ព៍ត័មានបន្ថែមពីកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ និងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបន្ត តែមិនទាន់បានការឆ្លើយតបនៅឡើយ៕វិត:ឃិន គន្ធា