ស្ទឹងត្រែង:នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេនវិទ្យាល័យព្រះរាជបូជ្ជនីយកិច្ច ខេត្តសឹ្ទងត្រែង បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទចូលរួមទាំងគ្នាដើម្បីពិភពលោកស្រស់ស្អាតដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឯកឧត្តម ម៉ម សារឿនអភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ញ៉ែម សាម៉នប្រធានក្រុមប្រឹក្សាខេត្ត ក៍បានអញ្ជើញជាអធិបតីភាពផងដែរ។បន្ទាប់ពីប្រារព្ធពិធីទិវាបរិស្ថានរួចមក ឯកឧត្តម ម៉ម សារឿននិងឯកឧត្តម ញ៉ែម សាម៉ន រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជកា លោកគ្រូ អ្នកគ្រូ ប្អូនៗ សិក្សានុសិស្សប្រមាណជាង ២០០០ នាក់ ក៍បានអញ្ជើញដាំកូនឈើនិងសំអាតបរិស្ថានក្នុងទីក្រុងសឹ្ទងត្រែងដើម្បីអោយបានស្អាតល្អផងដែរ៕