អតីតមន្ត្រី​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ម្នាក់​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់ទាំង​ស្រុង​នៅ​ព្រឹក​មិញ​

0

បន្ទាយមានជ័យ: អតីតមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យម្នាក់ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៦ នេះ បើទោះជាមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តក៏ដោយ តែសំណាងល្អមិនបានបង្កអោយមានគ្រោះថ្នាក់photo_2016-06-09_16-14-39ដល់ជីវិតមនុស្សនោះទេ។អតីតមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យមានឈ្មោះ លោក រិ សាប៊ុន ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីលោកមានរោគវិកលចរិក។ហើយលោកត្រូវបានដើរត្រាចចរពាស់ពេញទាំងក្រុងសិរីសោភ័ណ ពេលអាការរោគវិកលចរិកបានធ្វើទុក្ខខ្លាំង បានបង្ខំអោយអតីតមន្ត្រីរូបនេះ ដុតផ្ទះខ្លួនឯង។បើតាមការអោយដឹងពីលោកតាដែលជាឪពុករបស់លោក រិ សាប៊ុន បាននិយាយថា: ក្រោយពីកូនរបស់គាត់មានជម្ងឺសរសៃប្រសាទហើយត្រូវបានគេបញ្ឈប់ពីការងារប្រពន្ធកូនបាននាំគ្នាចុះចេញទៅរស់នៅកន្លែងផ្សេងបាត់ដោយទុកអោយកូនគាត់ដែលមានជម្ងឺរស់នៅលើផ្ទះតែម្នាក់ឯង។ នៅពេលជម្ងឺធ្វើទុក្ខម្តងៗកូនគាត់នេះតែងតែស្ពាយកាបូប ហើយដើរទៅគ្រប់ច្រកល្ហក នៅពេលមេឃចាប់ផ្តើមងងឹតទើបត្រឡប់មកសម្រាកនៅផ្ទះវិញ។លោកតាបានសុំអំពាវនាវដល់អាជ្ញាធរស្រុកក្រុង និងខេត្តមេត្តាជួយសម្រួលរកទីកន្លែង ដើម្បីដាក់កូនរបស់គាត់ផង ជៀសវាងការដើរពាស់វាលពាស់កាល ដែលអាចនឹងជួបនូវគ្រោះហានិភ័យចរាចរណ៍៕photo_2016-06-09_16-15-01 photo_2016-06-09_16-14-42 photo_2016-06-09_16-14-51 photo_2016-06-09_16-14-57 photo_2016-06-09_16-14-54 ដោយ: ឃិន គន្ធា