ភ្នំពេញ៖ប្រុសស្រី៣នាក់ បានផឹកសីុក្នុងហាងមួយកន្លែងស្រវឹងស្រាឡើងជោគជាំ បានចេញ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនហើយទប់ចង្កូតមិនជាប់បានដួលបោកទៅនិងថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅខាងត្បួង ក្បែរនិងវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគឺប្រុសស្រី៣នាក់ខាងលើបានចេញពីហាងផឹកសីុមួយកន្លែងនៅក្បែរវត្តភ្នំ ដោយពួកគាត់បានស្រវឹងស្រាឡើងជោគជាំ ហើយជិះម៉ូតូម៉ាកហង់ដាឌ្រីមសេរីៗ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1B.0386 ជិះឌុបគ្នាទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវព្រះនរោត្ដម ខណះមកដល់ចំណុចកើតហេតុ ហើយដែលជាផ្លូវកោងផងនោះ ក៏បួងចង្កូតមិនទាន់ក៏ដួលបោកទៅនិងថ្នល់ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួសធ្ងន់ និងប្រុសស្រីអង្គុយពីក្រោយរងរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់នោះត្រូវបានមិត្តភ័ត្ត្រលើកដាក់រ៉ុម៉កម៉ូតូកង់បី ដើម្បីយកទៅសង្គ្រោះ ចំណែកឯម៉ូតូវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលវត្តភ្នំ រងចាំប្រគល់ឲ្យម្ចាស់វិញ៕