ខេត្តកោះកុង៖ការនាំចូលម៉ូតូ និងទំនិញគ្រប់ប្រភេទតាមច្រកទ្វារប៉ាក់ខ្លង ខេត្តកោះកុង ត្រូវគេមើលឃើញថា ភាគច្រើនជាទំនិញគេចពន្ធក្រោមការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញគយ និងរដ្ឋាករប្រចាំច្រកទ្វារ។
ច្រកទ្វារព្រំដែនកម្ពុជា ថៃ ប៉ាក់ខ្លង ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រិះគន់ថា មេគយបានបើកដៃឲ្យគេប្រព្រឹត្តិបទល្មើសក្នុងការនាំចូលទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេងរួមមាន ម៉ូតូជាច្រើនប្រភេទ និងទំនិញគ្រប់មុខគ្រប់ម៉ាកដោយខុសច្បាប់ចូលមកកម្ពុជាយ៉ាងអនាធិបតេយ្យ។ការចោទប្រកាន់នេះ កើតឡើងដោយសារជារៀងរាល់ថ្ងៃគេឃើញក្រុមឈ្មួញបញ្ជាឲ្យកម្មករដឹកជញ្ជូនទំនិញគ្រប់មុខ និងម៉ូតូជាច្រើនគ្រឿងចូលដោយគ្មានការត្រួតពិនិត្យដិតដល់នោះទេ ព្រោះសមត្ថកិច្ចគយចល័ត និងគយច្រកទ្វារ កុំពង់តែបេីភ្លេីងខៀវ អោយឈ្មួញម្នាក់ឈ្មោះ ចែ ង៉ែត ដឹកទំនិញ គេចពនមកពីស្រុកថៃ តាមផ្លូវទឹកចូលមកទឹកដីខ្មែរដោយគ្មានការត្រួតពិនិត្យអ្វីបន្តិចសោះ រាប់តែក្បាលទូក យកតែលុយ ដេីម្បី ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។លោក ប្រាក់ ជីវ័ន្ន ប្រធានការិយាល័យច្រកបាក់ខ្លង និងគយចល័ត ខេត្តកោះកុង ត្រូវបានគេមើលឃើញថាកុំពង់តែ ឃុបឃិតជាមួយក្រុមឈ្មូញនិង បើកដៃអោយឈ្មួញនាំទំនិញគេចពន្ធ ចូលតាមច្រកប៉ាក់ខ្លងនិង យកមកទុកក្នុងការិយាល័យរបស់ខ្លួន រង់ចាំពេលយប់ទើបដឹក ចេញយកទៅចែកចាយឲ្យម៉ួយតាមបណ្ដាលគោលដៅនានា ។ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីមួយចំនួនដែលមិនពេញចិត្តបានបង្ហើបថា
មេគយច្រកប៉ាក់ខ្លង និងគយចល័ត រួមជាមួយលោក សំ កុសល់ ប្រធានគយសាខាខេត្តកោះកុង ទើបមានការបើក ដៃអោយឈ្មួញនាំទំនិញចូលយ៉ាងច្រើនក្នុងរយះពេលប៉ុន្មានខែនេះគឺក្នុងកំឡុងដែលលោក សំ កុសល់ បានចូលមកកាន់តំណែងជា ប្រធានសាខាគយ និងរដ្ធករខត្តកោះកុងរហូតមកដល់ពេលនេះទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ហូមកពីស្រុកថៃចូលតាមច្រកបាក់ខ្លងយ៉ាងអណាធិតេយ្យទាំងយប់ទាំងថ្ងៃ។សារព័តមានយេីងបានភ្ជាប់ទូរសព្វ័ ទៅលោក ប្រាក់ជី វន័ ដេីម្បី សុំការ បំភ្លឺពាក់និងការចោទ ប្រកាន់ខាងលេីនេះ តែទូរសព្វ័របស់ លោកមិនអាច ទំនាក់ទំនងបាន ចំណែកលោកសំ កុសល់ ប្រធាន សាខាគយនិងរដ្ធករ ខេត្តកោះកុង សារពត័មានយេីង ក៍បានភ្ជាប់ ទូរសព្វ័ ទៅលោកដែរ ដីម្បីសុំការបំភ្លឺ ពាក់ពន្ធនិងការបេីក ភ្លេីងខៀវអោយឈ្មូញម្នាក់ ឈ្មោះ ចែ ង៉ែត ដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់មកពីប្រទេសថៃយ៉ាងអនាធិបតេយ្យ តែទូរសព្វ័របស់លោក មិនអាចទំនាក់ទំនងបានទេ ដោយសាតែលោកដាក់ប្រពន្ធ័ជាប់រវល់។ចែ ង៉ែត ឈ្មូញដឹកទំនិញ បានប្រាប់ អ្នកយកព័តមានថា គាត់ដឹកទំនិញមកពីប្រទេសថៃនេះ ត្រូវបង់លុយអោយគយក្នុងមួយទូកចំនួនមួយពាន់ដុល្លា បេីខ្វះមួយរៀល ក៍លោក គយមិនព្រមដែរ។អត្ថបទ លោកអ៊ួង វឹង