ភ្នំ​ឥសី​ប​តម​:(​ហៅ​វត្តភ្នំ​ស្វាយ​)​ដែលជា​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ធម្មជាតិ​លេខ​រាង​ទី​៩ ក្នុងចំណោមរ​ម្មណី​ដ្ឋា​ន​ទាំង​១៣​នៃ​ខេត្តរតនគិរី​

0

ដោយ យក្ស ឡោម

ខេត្តរតនគិរី៖ ភ្នំឥសីបតមៈ(ហៅវត្តភ្នំស្វាយ)ដែលជាតំបន់រម្មណីយដ្ឋានធម្មជាតិលេខរាងទី៩ ក្នុងចំណោមរម្មណីយដ្ឋានទាំង១៣នៃខេត្តរតនគិរីត្រូវបានជនខិលខូចលួចដាក់អន្ទាក់សត្វ និងរានយកដីបោះបង្គោលថ្មធ្វើជាកម្មសិទ្ធិ ចំណែកអាជ្ញាធរជំនាញពាក់ព័ន្ធបានត្រឹមតែphoto_2016-06-10_14-47-21ឆ្លើយថាមិនដឹង ហើយរុយដាក់គ្នា។ភ្នំឥសីបតមៈ(ហៅវត្តភ្នំស្វាយ)ជាកន្លែងគោរពសក្ការៈរបស់ប្រជាពលរដ្ឋ និងជាតំបន់អភិរក្សធនធានធម្មជាតិថ្នាក់ខេត្ត និងជាតំបន់រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិផងដែរ។ បច្ចុប្បន្នត្រូវបានកាប់បំផ្លាញពីសំណាក់ជនខិលខូចមួយចំនួនរានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។លោកសួន សាវុធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញបានឲ្យដឹងនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦នេះថា បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅជើងភ្នំ ក្នុងភូមិ៤ បានរាយការណ៍មកសមត្ថកិច្ចរបស់លោកថាមានករណីបាត់សត្វឆ្កែជាច្រើនក្បាល លោកក៏បានដឹកនាំកម្លាំងសហការណ៍ជាមួយប្រជាការពារភូមិចុះត្រួតពិិនិត្យនៅលើភ្នំក៏ប្រទះឃើញមានអន្ទាក់ជាច្រើនសំរាប់ គេដាក់យកសត្វព្រៃនៅតំបន់អភិរក្សទាំងនោះ ប៉ុន្តែបែរជាជាប់សត្វឆ្កែដេញសត្វទៅវិញ ហើយលោកក៏បានដោះអន្ទាក់ទាំងនោះមករក្សាទុកនៅប៉ុស្តិ៍ ករណីប្រសិនបើប្រទះឃើញជនខិលខូចដែលប្រព្រឹត្តលោកនឹងអញ្ជើញគាត់មកធ្វើការណែនាំ និងធ្វើកិច្ចសន្យាមិនអោយមានជាលើកទី២ទេ បើក្នុងករណីមិនរៀងចាលលោកនឹងចាប់វិធានការទៅតាមច្បាប់ហើយ។រីឯលោកទន់ ពៅ ចៅសង្កាត់កាចាញ បានបញ្ជាក់ថារឿងករណីមានគេបោះបង្គោលរានយកព្រៃនៅលើភ្នំនោះលោកមិនទាន់បានដឹងទេ ចាំមើលលោកនឹងនាំកម្លាំងប៉ុស្តិ៍ទៅចុះត្រួតពិនិត្យមើល ហើយករណីកាប់រានព្រៃ និងការបោះបង្គោលយកដីទាំងនោះឫមានការលក់ដូរអ្វីនោះលោកមិនដែលទទួលដឹងឮទេ។ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថាតំបន់ភ្នំឥសីបតមៈនេះគឺត្រូវចុះបញ្ជីលេខរាងទី៩ជាតំបន់ទេចរណ៍ធម្មជាតិក្នុងតំបន់ទេចរណ៍ធម្មជាតិទាំង១៣ក្នុងខេត្ត ហើយតំបន់ភ្នំនេះត្រូវបានគេដាក់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិក្នុងអំឡុងឆ្នាំ១៩៩៦ ចំណែកផ្ទៃដីលោកមិនបានចាំទេ តែបច្ចុប្បន្នជាក់ស្តែងឃើញនៅសល់តែ៣-៤ហិកតាប៉ុណ្ណោះទេ ហើយបើចង់ដឹងច្បាស់នោះសួរទៅមន្ទីបរិស្ថានវិញទៅ ។លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានឲ្យដឹងថា ចំពោះភ្នំឥសីបតមៈ ហៅវត្តភ្នំស្វាយនេះ បច្ចុប្បន្នថ្នាក់ខេត្តកំពុងធ្វើការប្រជុំជជែកគ្នា ហើយនឹងត្រូវចុះកំណត់ព្រំអោយបានច្បាស់លាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានឲ្យដឹងតាមទូរស័ព្ទថា ភ្នំឥសីបតមៈនេះលោកមិនដឹងទេ ឲ្យសួរទៅសាលាក្រុងទៅ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា នៅថ្ងៃរុក្ខទិវា ខែកញ្ញា ឆ្នាំ២០១៦ ថ្នាក់ខេត្តបានប្រគល់ឲ្យលោកធ្វើរុក្ខទិវានៅលើភ្នំនោះ។ដោយឡែកលោក ញ៉ែម សំអឿន អភិបាលរងខេត្តទទួលបន្ទុកកិច្ចការសាធារណៈ បានបញ្ជាក់ថា សាលាខេត្តបានប្រជុំជជែកគ្នាម្តងរួចទៅហើយ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅជើងវត្តភ្នំស្វាយនោះ និងកំណត់ព្រំអោយបានច្បាស់លាស់នៅពេលខាងមុខនេះហើយ៕photo_2016-06-10_14-47-06 photo_2016-06-10_14-47-10 photo_2016-06-10_14-47-15 photo_2016-06-10_14-47-18