ដោយ វេហាស៍
សៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ក្នុងចំណោម៣នាក់អាងស្បែកប្រើហឹង្សាក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ បរុសម្នាក់ចំណោម៣នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រើហឹង្សាទៅលើបុរសពីនាក់ កាលពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិច្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ប្រភពពីមន្ត្រីនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ថា មុនដំបូងឡើងករណីគ្រោះថ្នាក់ចរាចរទេ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងរថយន្តព្រូស និងរថយន្តកាមរីទំនើប ក្រពើ ដែលបើកបរបញ្ច្រាស់ទិសគ្នាពីកើតទៅលិច។មន្ត្រីដដែលបន្តថា ក្រោយកើតហេតុ រថយន្តព្រូស បើករត់ប្រហែលជាង១គីឡូម៉ែត្រ ខណៈពេលនោះរថយន្តកាមរី ក្រពើ ក៏ដេញតាមកាក់ ពីមុខ រួចចុះមកទះកំភ្លៀង១ដៃតែម្តង ប្រភពបានបង្ហើបបញ្ជាក់ថា ជនរងគ្រោះដែលជិះរថយន្តម៉ាកព្រូស មានគ្នា២នាក់ ទី១ ឈ្មោះ លាប សីហា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរលក់ដូររស់នៅភូមិ ខ.១ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌប្ញស្សីកែវ ក្រុងភ្នំពេញ ជាអ្នកបើកបររថយន្តម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២.AJ.៥៩៧៥ បើកបរមកពីលិចទៅកើត (ខូចខាត បែកកញ្ចក់ចំហៀងខាងឆ្វេង និងអ្នករួមដំណើរទី២ ឈ្មោះ ហ៊ី ឆៃហាក់ ភេទប្រុសអាយុ២០ឆ្នាំរស់នៅជាមួយគ្នា ត្រូវជាប្អូនថ្លៃ។ចំណែកជនបង្កជិះរថយន្តមានគ្នា៣នាក់ ទី១ ឈ្មោះ ឃុំ ឡាញ់ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរកងរាជអាវុធហត្ថខេត្ត(ដែលជាអ្នកបង្ក)មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី២ ឈ្មោះ នូ ប៊ុនរិទ្ធ ភេទប្រុសអាយុ៥២ឆ្នាំមុខរបរកងរាជអាវុធហត្ថខេត្ត រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (ជាអ្នកបើកបរ រថយន្តម៉ាកកាមរី ក្រពើ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២.S.៦៧២៩ បើកបរមកពីកើតមកលិច(ខូចខាត បែកកញ្ចក់ចំហៀងខាងឆ្វេង និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ម៉ូ ភេទប្រុសអាយុជាង៤០ឆ្នាំ មិនស្គាល់ទីលំនៅ។ប្រភពបានបញ្ជាក់បន្ថែមថា បន្ទាប់ពីកើតហេតុដោយសារគ្រោះថ្នាក់ចរាចររហូតឈានដល់ប្រើអំពើហឹង្សារួចមក លោកបានឱ្យកម្លាំងជំនាញហៅភាគីទាំងសងខាង យករថយន្តមកទុកនៅកន្លែងអធិការស្រុក សូទ្រនិគមដើម្បីដោះស្រាយលុះថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរកោះហៅភាគីទាំងសងខាងឲ្យចូលខ្លួនមកដោះស្រាយគ្នានៅកន្លែងអធិការស្រុក ខណៈពេលមកដល់ ភាគីទាំងពីរក៏បានត្រូវរ៉ូវគ្នា បន្ទាប់ពីមានការសម្របសម្រួលពីលោកអធិការទាំងផ្នែកចរាចរ និងផ្នែកព្រហ្មទណ្ឌ(ពីបទប្រើអំពើហឹង្សា)ដើរចេញនិងជួសជុលរថយន្តរៀងៗខ្លួន មហាជនដែលបានឃើញទង្វើដ៍គួឲ្យខ្លាចនេះ បានស្នើសុំឲ្យថ្នាក់លើជាពិសេស លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបមានវិធានការមន្ត្រីរូបនេះផង ជាគំរូដល់ពលរដ្ឋស្លូតត្រងដែលមិនខ្នងបង្អែក៕