នៅវេលា12,45នាទីថ្ងៃទី9 ខែមិថុនាឆ្នាំ2016កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន30នាក់ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថុង ណារុង បានចុះបង្ក្រាបករណីជួញដូរថ្នាំញៀនរក្សាទុកគ្រឿងញៀន និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធខុសច្បាប់មួយកើតឡើងនៅចំណុចភូមិ4 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្ករដោយជនសង្ស័យចំនួន04នាក់មាន:1/ឈ្មោះ ដារ៉ូ (ហៅម៉ាប់)ភេទប្រុស អាយុ40ឆ្នាំ ជនជាតិមុខរបបចញ្ចឹមត្រី មានទីលំនៅភូមិ4 (ព្រែកតង) សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាមេខ្លោងចែកចាយគ្រឿងញៀន ។ 2/ឈ្មោះសេង ហួរ ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី9 វិទ្យាល័យប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ចែកចាយ និងប្រើប្រាស់ ) ។
3/ឈ្មោះ ឈឿន ថា ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ មុខរបបកម្មកសំណង់ មានទីលំនៅភូមិ2 ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ប្រើប្រាស់គ្រឿងញៀន) ។
4/ឈ្មោះ ធាក់ ទុល ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ មុខរបបកម្មកសំណង់ មានទីលំនៅភូមិ4 (ព្រែកតង)សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ប្រើប្រាស់គ្រឿងញៀន) ។
-សម្ភារៈដកហូតរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន48កញ្ចប់ស្មើ2ដំឡឹង4ជី ។ -ថ្នាំញៀនយ៉ាម៉ា(WY) ចំនួន1038គ្រាប់ ។
-អាវុធK59 លេខ3339 មួយដើមបង់01 គ្រាប់14គ្រាប់ សំបកអូប័រ(ហៅមាន់ចែ) 01គ្រឿង ម៉ាស៊ីន12សេស01គ្រឿង ទូរស័ព្ទដៃចំនួន05 គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន02(តូច1 និងធំ1) ដបទឹកសុទ្ធសំរាប់ជក់ថ្នាំញៀនចំនួន03 ដែកកេសចំនួន03 កាបូបស្ពាយចំនួន02 (ពណ៌ខៀវ01 ពណ៌សុកោឡា01)ទុយោជ័រសំរាប់ជក់01 កេសដែកពណ៌ឈាមជ្រូក សំរាប់ដាក់ថ្នាំញៀន 01 , បន្ទះឬស្សីសំរាប់ រាប់ថ្នាំញៀន ចំនួន 03 ,ធុងស្ពេត្រូពណ៌សចំនួន01 ម៉ូតូម៉ាក វ៉េវ មួយគ្រឿង ពណ៌ខ្មៅ លាយក្រហម ចំនួន01គ្រឿង ។ បច្ចុប្បន្នជនសង្ស័យចំនួន04នាក់ នឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរយុត្តិធម៌កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។