​រថយន្ត​យី​ឌុប​ភ្លៅ​ប្រាំ ដឹកឈើ​ប្រណិត​ប្រភេទ​ឈើ​ម្រិញប្រហែល​៥០​ម៉ែត្រគូប បណ្តាល​ឲ្យ​បាក់​ស្ពាន​នៅ​ចំណុច​ស្ពាន​អ្នកតា​រាជ

0

ខេត្តកំពត¶ រថយន្តយីឌុបភ្លៅប្រាំ ដឹកឈើប្រណិតប្រភេទឈើម្រិញពេញមួយរថយន្ត ប្រហែល៥០ម៉ែត្រគូប បណ្តាលឲ្យបាក់ស្ពាននៅចំណុចស្ពានអ្នកតារាជ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូកខេត្តកំពត នៅវេលាម៉ោង ១១និង៤៥នាទី អធ្រាត ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៦។
លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងជាអគ្គនាយក ទូរទស្សន៍អនឡាញស៊ីភីអិន បានឲ្យដឹងថាលោកនិងក្រុមការងារបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្តដឹកឈើចំនួន៣គ្រឿង ដឹកឈើពីឱរ៉ាល់ ឆ្ពោះទៅប្រទេសវៀតណាម ទើបលោកនិងក្រុមការងារ បានរាយការណ៍ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកឈូក ដើម្បីស្ទាក់ឃាត់រថយន្តដឹកឈើមួយគ្រឿងនោះ តែដោយសាររថយន្តនោះ មិនព្រមឈប់ និងព្យាយាមរត់គេច ពីការស្ទាក់របស់មន្ត្រីជំនាញ ក៏បានបើកកាត់ស្ពានអ្នកតារាជ ទើបបណ្តាលឲ្យបាក់ស្ពាន ទៅមុខមិនរួច តៃកុងរថយន្ត និងម្ចាស់ឈើក៏បានរត់គេចខ្លួនអស់ បន្សល់រថយន្ត និងឈើពេញប្រៀប ដោយមិនដឹងថាម្ចាស់ឈើ ជានរណានោះឡើយ។photo_2016-07-11_11-09-07 photo_2016-07-11_11-09-12 photo_2016-07-11_11-09-15
ប្រតិបត្តការបង្ក្រាបនេះដែរ កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក តុង សែ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឈូក រីឯកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក ហេង សុវុទ្ធី មេបញ្ជាការរងមូលដ្ឋានស្រុក
ឈូក និងជាប្រធានស្នាក់ការសន្តិសុខកម្លាំងកងរាជអាវុធហត្ថអូដីសរ។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងចាត់ចែង យករថយន្តនិងឈើទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ៕