កំពង់ស្ពឺ÷ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាគណៈបញ្ជាការឯកភាព បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបិទវគ្គហ្វឹកហ្វឺន នាយទាហាន នាយទាហានរងក្នុងអង្គភាព ប្រចាំឆមាសទី១ ដែលមានរយៈពេល១៥ ថ្ងៃ និងមានសក្ខាកាមចំនួន ៣០នាក់មកពីបណ្តាកងឯកភាពចំណុៈ លោកវរសេនីយ៏ឯក ចាន់ ដា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត រួមនិងសក្ខាកាមទាំងអស់ផងដែរ ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានផ្តល់អនុសាសន៏សំខាន់ៗថា យើងជាកងរាជអាវុធហត្ថសំខាន់មិនស្លៀកពាក់លំអរ ការពារតែទីក្រុងទេ យើងរៀនសូត្រដើម្បីចំណេៈដឹងសម្រាប់ខ្លួនយើង ជាពិសេសកងកម្លាំងត្រូវការដាច់ខាតគឺចំណេៈដឹង ពីព្រោៈពេលនេៈប្រទេសជាតិមានសន្តិភាព១០០% ។អភិបាលខេត្តបានលើកឡើងទៀតថា កងរាជអាវុធហត្ថមិនមែនចេៈតែយុទ្ធវិធីយោធាមួយមុខទេ ដោយសារតែកងរាជអាវុធហត្ថជាយោធាច្បាប់ផង និងយោធាច្បាំងនិងសត្រូវផង ជាពិសេសត្រូវការសិក្សាអំពីច្បាប់ ។ បញ្ចប់នៃការបីទវគ្គរៀននេៈលោកអភិបាលខេត្តបានចែកអាវភ្លៀងជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ដក់កងរាជអាវុធហត្ថក្រុង ស្រុក ក្នុងខេត្ត ។