​លោក​ម៉ែន​វិបុល​ចុះ​ដោះស្រាយ​កង្វល់​របស់​រាស្ត្រ​នៅ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ​

0

៖នុតនាង៖ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងលោកម៉ែនវិបុលនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦នេះបានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាប្រឈមនានាដែលពលរដ្ននៅក្នុងឃុំក្រោលគោបៀមទុកក្នុងចិត្តជាយូណាស់មកហើយនោះត្រូវបានទំលាយចេញដូចជាបញ្ហាអគ្គីសនីជំលោះដ៏រាំរ៉ៃដែលជាការម៉ៅការរបស់ក្រុមហ៊ុនឯកជនមានតំលៃថ្លៃ កាឡូវ៉ាត់ដើរលឿននិងបញ្ហាអត្តសញ្ញាណបណ្ណ័ជាដើម។លោកម៉ែនវិបុលបានមានប្រសាសន៍នៅក្នុងពិធីនោះថាបញ្ហាកង្វល់និងប្រឈមដែលពលរដ្នបៀមទុកក្នុងចិត្តជាយូមកហើយឥឡូវត្រូវបានំលាយចេញ។ហើយបញ្ហាអគ្គីសនីដែលជាការវិនិយោគក្រុមហ៊ុនឯកជននៅឃុំក្រោលគោនេះធ្វើអោយមានតវ៉ារឿងគីឡូវ៉ាត់ដើរលឿននិងតំលៃភ្លើងថ្លៃលោកម៉ែនវិបុលនិងដោះស្រាយបញ្ហានេះអោយបានឆាប់គឺមិនអោយពលរដ្នបៀមទុកកង្វល់ទៀតទេនិងចាត់មន្ត្រីជំនាញចុះពិនិត្យកុងទ័រភ្លើងដល់លំនៅដ្ឋានតែម្តងចំណែកឯតំលៃអគ្គីសនីវិញលោកដាក់សំណើរទៅក្រសួងរ៉ែនិងថាមពលដើម្បីសុំបញ្ចុះតំលៃអគ្គីសនីអោយត្រឹមតំលៃដែលពលរដ្នចង់បាន។photo_2016-07-11_11-14-17 photo_2016-07-11_11-13-50 photo_2016-07-11_11-13-59 photo_2016-07-11_11-14-12 photo_2016-07-11_11-13-46លោកម៉ែនវិបុលបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាមិនដែលសន្យាហើយចោលទេបើសន្យាហើយនិងចុះដោះស្រាយរាល់កង្វល់របស់ពលរដ្នអោយមានតម្លាភាពហើយអាចទទូលយកបាន។រីឯបញ្ហាអត្តសញ្ញាណបណ្ណ័វិញលោកម៉ែនវិបុលបានជម្រុញអោយពលរដ្នដែលមិនទាន់ធ្វើអត្តសញ្ញាណបណ្ណ័ត្រូវរុសរាន់ទៅធ្វើអោយបានគ្រប់ៗគ្នាព្រោះអត្តសញ្ញាណបណ្ណ័នេះមានសារសំខាន់ណាស់ក្នុងការធ្វើកិច្ចងារផ្សេងៗពិសេសមានសិទ្ធិក្នុងការបោះឆ្នោត។ហើយមន្ត្រីធ្វើអត្តសញ្ញាណបណ្ណ័ត្រូវពិនិត្យមើលឈ្មោះថ្ងៃខែឆ្នាំកំណើតអោយបានត្រឹមត្រូវកុំអោយធ្វើហើយខុសនេះខុសនោះនាំអោយខាតពេលវេលារបស់ពលរដ្ន៕