ខេត្តសៀមរាប: យុវជនសង្ស័យចំនួន៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែង រួមជាមួយនូវថ្នាំញៀនចំនួន២០កញ្ចប់ធំ០៣កញ្ចប់តូចដែលមានទំងន់៩.៩ក្រាម ទូរស័ព្ទដៃចំនួន៦គ្រឿង ដាវដែកចំនួន០១ដើម។ការចុះប្រតិបត្តការបង្ក្រាបករណីគ្រឿងញៀនឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ កំលាំងការិយាល័យប្រឆាំងក្រឿងញៀនបានរួមសហការជាមួយកំលាំងអធិការស្រុកអង្គរជុំបានចុះធ្វើសកម្មភាពបង្ក្រាបករណីជួញដូរនិងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុញៀនស្ថិតចំណុច ភូមិថ្នល់ ឃុំ ចារឈួក ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរះសេនីយ៏ ទោ អ៊ុំសាអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ហាញឈ្មោះ
ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនមានទី១-ឈ្មោះ ភឿន ទិត្យភេទប្រុស កើតនូវឆ្នាំ១៩៩៤ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិថ្នល់ឃុំចារឈួកស្រុកអង្គរជុំខេត្តសៀមរាបពីបទជួញដូរ ទី២-ឈ្មោះ ផោនប៉ោកភេទប្រុសកើតនូវ ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែមានទីលំនៅភូមិភូមិដូនស្វាឃុំចារឈួក ស្រុកអង្គរជុំ ខេត្តសៀមរាប ពីបទចាត់ចែង ទី៣ឈ្មោះជ្រាយ ញ់ក់ ភេទ ប្រុស កើតនូវឆ្នាំ១៩៩២មុខរបរធ្វើស្រែមានទីលំនូវភូមិល្បើក ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ពីបទចាត់ចែងទី៤ឈ្មោះញ៉យ សាល ភេទ ប្រុសកើតនូវឆ្នាំ១៩៩១មុខរបរជាងដែក មានទីលំនូវភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប
ពីបទចាត់ចែង ទី៥ ឈ្មោះ ម៉ៅ មិត ភេទ ប្រុស កើតនូវឆ្នាំ ១៩៩៥ មុខរបរជាងដែក មានទីលំនូវភូមិករលំឃុំ តាសោមស្រុកអង្គរជុំ ខេត្តសៀមរាប ពីបទសំរួល ។
ជាមួយការឃាត់ខ្លួនជនសង្ស័យ នេះដែរសមត្ថកិច្ចបាន ដកហូតបាននូវថ្នាំញៀនចំនួន២០កញ្ចប់ធំ០៣កញ្ចប់តូចដែលមានទំងន់៩.៩ក្រាម ទូរស័ព្ទដៃចំនួន៦គ្រឿង ដាវដែកចំនួន០១ដើម ព្រមទាំងឧបករណ៏ប្រើប្រាស់និងសំភារះវិចខ្ចប់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងគ្រឿងញៀនត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅកាន់តុលាការនៅព្រឹកក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។ដោយគឿនវេត