​បង្ក្រាប​ទីតាំង​ល្បែង​កន្ទុយលេខ​ធំៗ​ចំនួន​៤​កន្លែង កណ្តាល​ក្រុង​ បាត់ដំបង​

0

បាត់ដំបងៈ ទីតាំងកត់កន្ទុយលេខចំនួន៤កន្លែង ដែលជាទីតាំងធំៗនិងដុះស្លែតាំងពី
ជំនាន់លោកអធិការមុន ត្រូវបានកំលាំងអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោក
វរសេនីយ៍ត្រី ប៉ាង ហៀង ព្រមទាំងមានការសហការជាមួយកំលាំងបង្កា បង្ក្រាប
នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការបង្ក្រាបដោយសារតែទីតាំងទាំងនេះនៅជាប់និន្នាការ
ចាស់ មានន័យថាជាទីតាំងបង់ប្រាក់ប្រចាំខែទៅអោយលោកអធិការចាស់ ដែលត្រូវបានដកចេញពីតំណែងកាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅថ្មីៗនេះ ។កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៩ខែមិថុនា ឆ្នាំ២០១៦ ដោយកំលាំងចំរុះបានធ្វើការបែងចែកជា៤គោលដៅ ដើម្បីឈានដល់ការឃាត់ខ្លួនម្ចាស់ទីតាំងធំៗទាំង៤ទីតាំងនេះ ដែលក្នុងនោះគេសង្គេតឃើញវត្តមានរបស់លោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងនគរបាលយុត្តិធ៌ម និងលោកប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ដែលទើបប្រកាសតែងតាំងថ្មី ។ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតចំនួន៤ទីតាំងនេះ កំលាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៩នាក់ព្រមទាំងដកហូត វត្ថុតាងមួយចំនួនធំបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតាមផ្លូវច្បាប់ ។

ក្នុងចំណោមមនុស្សទាំង៩នាក់ គឺមានមេឆ្នោតធំៗចំនួន៥នាក់ដែលក្នុងនោះគឺ គោលដៅទី១នៅចំណុចខាងលិចផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ម្ចាស់ឈ្មោះជុំ ស៊ា ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ លាង សុវណ្ឌី អាយុ៤០ឆ្នាំទាំងពីរនាក់រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។គោលដៅទី២នៅចំណុចខាងមុខក្លិបជ័យជំនះ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ម្ចាស់ឈ្មោះ សៀង វាន់ទីន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលតាមប្រភពគឺស្ត្រីរូបនេះត្រូវជាភរិយារបស់មន្ត្រីប៉េអឹមផង ។

គោលដៅទី៣នៅចំណុច ក្បែរផ្ទះសំណាក់៧៧៧ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ម្ចាស់ឈ្មោះ ឈុន លី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ិងគោលដៅទី៤នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ម្ចាស់ឈ្មោះខៀវ រដ្ឋា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។រីឯអ្នកដែលទៅចាក់ឆ្នោតទាំង៤នាក់មានឈ្មោះ ១ ព្រែក ល័ក្ខ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២ ម៉ន សុវិចិត្រ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី៣ឈ្មោះឆែម សុវណ្ណឌី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង និង ទី៤ឈ្មោះ វិញ សាលឿត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។image5 image4 image2

នៅក្នុងការបង្ក្រាបទីតាំលក់ឆ្នោតទាំងអស់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម៉ាស៊ីនហ្វាក់ ចំនួន៥គ្រឿង ម៉ាស៊ីនកូពី ចំនួន១គ្រឿង អេក្រង់អិលស៊ីឌីចំនួន១គ្រឿង និងសម្ភារៈពាក់ព័ន្ធនិងការកត់កន្ទុយលេខមួយចំនួនទៀត។

បច្ចុប្បន្នមេឆ្នោតធំៗ និងអ្នកទិញទាំងអស់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការក្រុងបាត់ដំបងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតាមផ្លូវច្បាប់
គួរបញ្ជាក់ផងដែរថា មេធំៗទាំងនេះគេមិនសូវខ្លាចនឹងច្បាប់ប៉ុន្មានទេ ដោយសារតែ
កន្លងមកគឺគេបានបង់ខែទៅអោយលោកអធិការយឹម វិចិត្រ ឆ្អែតឆ្អន់ទៅហើយ ទើបបាន
ជាគេភ្លេចគិតថា នៅពេលនេះគឺអធិការចាស់ត្រូវបានដកចេញទៅហើយ ហើយនៅពេលនេះទីតាំងនៃល្បែងផ្សេងៗនៅមានច្រើនទៀត ដែលជាភារកិច្ចរបស់សមត្ថកិច្ចក្នុងការបង្ក្រាប
ដើម្បីធានាអោយបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៕