​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​គ្រោង​នឹងធ្វើ​ការសាងសង់​ ​ខ្លោងទ្វា​សមុទ្រ​ចំនួន​១៧​ដើម្បី​លើកកម្ពស់​សោ​ភ​ណ្ណ័​ភាព​ឆ្នេរ​

0

ខេត្តព្រះសីហនុ៖បើតាមការបញ្ជាក់ឲ្យដឹងពីរមន្ត្រី មន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនឹង សំណង់ ខេត្តព្រះសីហនុបានឲ្យដឹងថានៅតាមតំបន់ឆ្នេរទាំងមួលក្នុងទឹកដីខេត្តព្រះសីហនុ កំពង់ត្រូវបានមន្ត្រី ជំនាញថ្នាក់ជាតិរូមនឹងមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុបានចុះធ្វើការពិនិត្យជាក់ ស្តែងធ្វើ ការវាស់ វែងស្រង់ទិន្ធន័យ ដីឆ្នេរទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងនឹងរៀបចំ កែលំងរសោភណ្ណ័ ភាព ឆ្នេរឡើងវិញ ដោយក្នុងនោះឆ្នេរសមុទ្រមួយចំនួន គ្រោងនឹងធ្វើការសាងសង់ខ្លោងទ្វារសមុទ្រផងដែរ។
. លោក នូន ប៉ុក ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសុរិយោដីនឹង សំណង់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុមានចំនួន៧ រូមមាន ឆ្នេរទំនប់រលក. ឆ្នេរម្លប់ជ្រែ. ឆ្នេរកោះ ពស់.ឆ្នេរឯករាជ.ឆ្នេរសុខា. ឆ្នេរអូរឈើទាល នឹងឆ្នេរអូរត្រះ ដោយក្នុងចំណោមតំបន់ឆ្នេរ ខាងលើ មាន ឆ្នេរចំនូន៣ រូមមានឆ្នេរឯករាជ. ឆ្នេរអូរឈើទាល នឹង ឆ្នេរអូរត្រះ គ្រោងនឹងធ្វើការសាងសង់ខ្លោងទ្វារ សមុទ្រ ចំនូន ១៧ គឺ ឆ្នេរឯករាជ ចំនួន៤ខ្លោងទ្វារ . ឆ្នេរអូរឈើទាលចំនួន ៦ ខ្លោងទ្វារ នឹង ឆ្នេរអូរ ត្រះ ចំនួន៧ ខ្លោងទ្វារ ដោយបច្ចុប្បន្ន ជុំវិញបញ្ហារនេះ ក្រុមមន្ត្រីជំនាញកំពង់ ធ្វើការសិក្សាលំអិតរូបវន្តជាក់ ស្តែង បន្ថែមទៀត។FB_IMG_1465354277496 (2) FB_IMG_1465354270555 FB_IMG_1465354262749 20140923_150029
.គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមានមានសក្តានុពលលើវិស័យទេសចរណ៍ ដោយ ពឹងផ្អែកស្ទើរទាំងស្រុងទៅលើឆ្នេរសមុទ្រឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដែលខ្លូនកំពង់មាន ក្នុងការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិ មកលេងកម្សាន្ត ប៉ុន្តែរអ្វីដែលគួរឲ្យ កត់សម្គាល់នោះគឺឆ្នេរសមុទ្រ មួយ ចំនួន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ហាក់នៅមានបញ្ហារស្មុកស្មាញនៅឡើយ បើ ទោះជា គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកាស់ធ្វើការដកហូត ដីឆ្នេរ ប្រវែង៥០ម៉ែត្រ មករក្សាទុកជាសម្បត្តិ សាធារណៈរបស់រដ្ឋវិញ ដើម្បីបំរើលើវិស័យទេសចរណ៍ យ៉ាងប្រាកដប្រាជក៏ដោយ ពីព្រោះបើតាមការសង្កេតជាក់ស្តែង ក្រុមហ៊ុនឯកជនទាំង នោះ ដូជាមិន បំណង់សហការណ៏ជាមួយមន្ត្រីជំនាញនោះទេ ៕