ខេត្តស្វាយរៀង៖ សត្វក្របីជាច្រើនក្បាលត្រូវបានខ្សែភ្លើងឆក់សំណាងដោយបានប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ឃើញទាន់នាំគ្នាយកឈើរលើកចេញនិងដេញវាយក្របីទាំងនោះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិពោធិ៍ថ្មីខាងលិច ឃុំស្វាយតាយាន ស្រុមកកំពង់រោធិ៍ ខេត្តស្វាយរៀង។បើតាមលោក លី ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ ដែលមានទីលំនៅក្បែភូមិកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរឆ្លងកាត់ក្បែប្រឡាយទឹកនោះហើយក៏ឃើញសត្វក្របីជាច្រើនមានអាការញ័រទទ្រើតទទ្រើកខណៈមានខ្សែភ្លើងធ្លាក់ចូលក្នុងទឹកទើបមានការភ្ញាក់ផ្អើលស្រែកឲ្យអ្នកភូមិនិងធ្វើដំណើរនាំគ្នាជួយដោយយកគល់ឈើរលើកខ្សែភ្លើងនិងដេញវាយក្របីទាំងនោះឲ្យងើបចេញពីក្នុងទឺកផងដែរ។
ប្រភពបន្តថា នេះពិតជាសំណាងហើយដែលក្របីទាំងនោះមិនឆក់ងាប់ខណៈដែលប្រឡាយទឹកនេះគឺតែងតែមានក្មេងឃ្មាលក្របីជាច្រើននាក់ចុះមុជទឹកនិងដាក់មងចាប់ត្រីរៀងរាល់ថ្ងៃកុំអីមិនដឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាពុំខាន។
អ្នកភូមិម្នាក់បានឲ្យដឹងថា បង្គោលខ្សែភ្លើងនេះគឺនៅពេលមេឃភ្លៀងនិងខ្យល់ម្ដងៗគឺតែងតែធ្លាក់បាក់ចូលប្រឡាយទឹកនេះជាញឹកញាប់រហូតដល់ទៅ៥ទៅ៦ថ្ងៃទើបមានខាងសហគមន៍នាំគ្នាលើកខ្សែភ្លើងចេញខណៈបង្គោលដោយដាក់ត្រឹមតែបង្គោលឬស្សីតូចតែប៉ុណ្ណោះដោយមិនសូវគិតគូរពីសុវត្ថភាពអ្នកភូមិអ្វីនោះទេ៕