ដោយ ព្រំ សុខា
សៀមរាប៖ ប្រជាពលរដ្ឋបីភូមិនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបមាន ភូមិព្រះធាតុភូមអូនឹងភូមិខ្វាវចំនួន១៣៥នាក់ស្រី៤៩នាក់ កាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦បាននាំគ្នាមកសាលាឃំុសុំអោយលោកមេឃុំជួយដោះស្រាយទុក្ខកង្វល់របស់រាស្ត្រចំនួន៤ចំណុចដែលរាស្ត្រកំពុងជួបការលំបាក៖១ សុំយកគ្រឿងចក្រចូលទៅជីកស្រះទឹកនឹងភ្ជួរស្រែខាងកើតផ្លូវក្រាលគ្រួសក្រហមដែលដីនះជាប់តំបន់បឹងពែរតំបន់ដែលបរិស្ថានគ្រប់គ្រងមន្ត្រីបរិស្ថានមិនអោយយកចូល។២ សុំបើកសិប្បកម្មជាលក្ខណះគ្រួសារ ធ្វេីគ្រែត្រង៉ោល តែខាងរដ្ឋបាលព្រៃឈេីមិនអោយធ្វើ។៣ បញ្ហាភ្លើងមិនចុះតំលៃនៅឯកំពងក្តី ១គីឡូវ៉ាត់តំលៃតែ៨០០រៀល ភ្លេីងនៅឃុំខ្វាវ១គីឡួវ៉ាត់តំលៃ៣២០០រៀលមានគំលាតខុសគ្នាឆ្ងាយណាស់។
៤ ការបិតទំនប់ខ្សាកបះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ តើខាងណាអ្នកដោះស្រាយ៕
ទាំង៤ចំណុចខាងលើលោកគុញ ហ៊តមេឃុំខ្វាវបានឆ្លើយទៅកាន់ប្រជាពលរដ្ឋទៅតាមចំណុចនិមួយៗដូចខាងក្រោម១ ចំណុចដែលប្រជាពលរដ្ឋសុំយកគ្រឿងចក្រចូលទៅធ្វើអាស្រ័យផលតែដីទីនោះស្ថិតនៅក្នុងតំបន់បរិស្ថានគ្រប់គ្រងលោកមេឃុំឆ្លើយថា ចាំលោកធ្វើពាក្យស្នើរសុំទៅសាលាស្រុកអោយលោកអភិបាលស្រុកជួយដោះស្រាយ។
២ បញ្ហាសុំបើកសិប្បកម្មធ្វើគ្រែត្រង៉ោលជាលក្ខណះគ្រួសារ លោកគង់ បូរ៉ាវុធនាយរងសង្កាត់រដ្ឋបាលព្រៃឈីេខ្វាវបានឆ្លើយតបនឹងប្រជាពលរដ្ឋថា៖ លោកមិនបានបិតទាំងស្រុងទេ តែសំុអោយប្រជាពលរដ្ឋទៅសុំច្បាប់អោយបានសិន ចាំធ្វើបន្តរទៀត។
៣ បញ្ហាភ្លើងដែលមិនចុះតំលៃលោកមេឃំុឆ្លេីយតបនឹងប្រជាពលរដ្ឋថា ចាំលោកទៅជួបនឹងម្ចាស់ភ្លើងសិន ព្រោះភ្លើងដែលយេីងប្រេីប្រាស់ក្នុងឃំុយេីងសព្វថ្ងៃជាភ្លេីឯកជន មិនមែនភ្លេីងរដ្ឋទេ។៤ ចំពោះគំរោងបិតទំនប់ខ្សាកដែលប្រជាពលរដ្ឋព្រួយបារម្មណ៍ខ្លាចបះពាល់ដល់ផលប្រយោជន៍នោះ ឥឡូវនេះគេកំពុងតែចុះធ្វើរសិក្សាទេ ចាំដល់ពេលគេធ្វើ គេនឹងបង្កើតជាគណះកម្មការចុះសិក្សាពីភាពបះពាល់ ហេីយគេនឹងធ្វើការដោះស្រាយ តែមិនដឹងកំរិតណាទេ។រាល់បញ្ហាទាំង៤ខាងលើ ប្រជាពលរដ្ឋលោកហាក់បីដូចមិនសប្បាយចិត្តទាល់តែសោះ លោកបានពោលពាក្សថា ប្រហែលជាអាជ្ញាធរមិនអាចដោះស្រាយរាល់សំណូមពរខាងលើនេះបានទេមេើលទៅ៕