កំពង់ធំ=នៅវេលាម៉ោង១២រលងអាទ្រាតឈានចូលថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៤លោកអិុតសុធាព្រះរាជអាជ្ញាខេត្តកំពង់ធំបានបញ្ចាអោយលោកសាយណូរ៉ាព្រះរាជអាជ្ញារងខេត្ត ដឹកនាំកំលាំងចំរុះមានកំលាំងសមត្តិកិច្ចជំនាញ កងរាជអាវុធហត្ថ តំបន់សឹករង កងកំលាំងនគរបាលចុះស្ទាក់ឃាតរថយន្ដយីឌុបម៉ាកហីុយឹនដាយ១គ្រឿងបានដឹកបទល្មើសកូនឈើ រការ ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ។
ក្រោយពីរទទួលពត៍មានភ្លាមលោកសាយណូរ៉ា ព្រះរាជអាជ្ញារងបានដឹកនាំកំលាំងចុះដល់ចំនុច ទល់មុខកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយចាប់បានមនុស្ស៤នាក់ព្រមទាំងរថយន្ដ១គ្រឿងកំពុងដឹកបទល្មើសដឹកដើមរការ រថយន្ដនេះបានយកលូកូក្រុមហ៊ុនអ៊ានម៉ាឌីគ្រុប និងភូម៉ាឌីអិុនវេមែន មកបិតពីរមុខបន្លំភ្នែកសមត្តិកិច្ចដោយពុំមានលិខិតអនុញាតិច្បាប់នោះទេ រថយន្ដនេះមានក្បាលស លាយត្រួយចេកចំនុះ១០តោនដែលមានពាក់
ផ្លាកលេខ កំពង់ចាម3A0720 ដឹកដើមរការ ចេញពីរស្រុកស្វាយលើខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម ដោយយកដើមទាំងនេះទៅដាក់ក្នុងចំការអណ្តូង ក្រុមហ៊ុនអ៊ានម៉ារ៉ាឌីគ្រុប ដែលមានដើមរការចំនួន ១៣០០ដើម ក្នុងនោះដែរបានឃាតខ្លួនតៃកុងឡានម្នាក់ កម្មករ៣នាក់ ១ តៃកុងឡានឈ្មោះស៊ុន វែងហេង ប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិជុប ២ ឈ្មោះចេង
សេងហ៊ួរប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្នលទទឹងទាំងពីរនាក់រស់នៅក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដូចគ្នា, ៣ នុន ចំណាន ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ៤ឈ្មោះ ធឿនស្រៀន ប្រុស អាយុ៣០ រស់នៅភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកវត្ថុតាំងរថយន្ដ ដើមរការទាំងអស់រុះរើរក្សាទុកនៅរដ្នបាលព្រៃឈើកំពង់ថ្ម ចំណែកមនុស្សទាំង៤នាក់បញ្ចូនមកស្នងការដ្ឋាននគរបាលស្រុកសន្ទុករងចាំម្ចាស់ជាថៅកែចូលខ្លួនមកដោះស្រាយតាមច្បាប់៕