ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តរតនគិរី​អញ្ជើញ​សំណេះសំណាល​និង​ដឹកនាំ​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​២៤០​គ្រួសារ នៅ​ស្រុក​វ៉ើ​ន​សៃ​

0

ដោយ យក្ស ឡោម

ខេត្តរតនគិរី៖ លោកលី ធុជប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរីអមដំណើរដោយលោក មួង ប៉យប្រធានក្រុមប្រឹក្សាខេត្តលោកគិត ទ្រីអភិបាលរងខេត្តនិងមន្ត្រីអ្នកមុខអ្នកការមួយចំនួននៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦បានអញ្ជើញចុះសំណេះសំណាលនិងដឹកនាំphoto_2016-06-12_12-06-28ក្រុមគ្រួពេទ្យស្ម័គ្រចិត្តខេត្តពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ២៤០គ្រូសារនៅភូមិបានប៉ុងឃុំប៉ុង ស្រុកវើនសៃ។មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំមកនូវការសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុនសែនជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ដែលជានិច្ចកាលសម្តេចតេជោតែងតែគិតគូរនិងខ្វល់ខ្វាយចំពោះសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសជាក់ស្តែងថ្ងៃនេះសម្តេចប្រមុខរាជរដ្ឋាភិបាលបានចាត់តាំងរូបឯឧត្តមនិងក្រុមការងារថ្នាក់ខេត្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តដើម្បីជួយពិនិត្យព្យាបាលជូនពុកម៉ែបងប្អូនយើងដោយឥតគិតថ្លៃផងដែរ។លោកលី ធុជក៏បានលើកឡើងផងដែរពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជាជាពិសេសក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជាតិយើងមានឱកាសមាពេជ្រក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិមានកេរិ៍្តឈ្មោះល្បីល្បាញរន្ទីក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលជាពិេសសអត្រាភាពក្រីក្ររបស់ប្រពលរដ្ឋត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំដែលនេះជាមោទនៈភាពសម្រាប់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប។បន្ទាប់ពីការពិនិត្យព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋ២៤០គ្រួសាររួមមកឯកឧត្តមក៏បានអញ្ជើញប្រគល់ផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោជូនបងស្រីចៃថងដែលប្តីស្លាប់ក្នុងគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦ផងដែរ៕photo_2016-06-12_12-06-22 photo_2016-06-12_12-06-25 photo_2016-06-12_12-06-34