ខេត្តកំពង់ធំ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី១១/០៦/២០១៦លើផ្លូវកៅស៊ូស្ថិតនៅឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។បើតាមសម្ដីរបស់សមត្ថកិច្ចម្នាបានអោយដឹងថា៖រថយន្តម៉ាកTOYOTA.TAKOMAពណ៌ទឹកប្រាក់បើកបរដោយឈ្មោះអៀងអឿនភេទប្រុសអាយុ២២ឆ្នាំនៅភូមិថ្នល់បែកឃុំត្រពាំងឫស្សីស្រុកំពង់ស្វាយខេត្តកំពង់ធំបានបុកជាមួយម៉ូតូម៉ាកវេវឆ្លាមពណ៌ក្រហមស្លាកលេខ1W-7990បើកបរដោយឈ្មោះអ៊ុកពៅភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិស្រែធំឃុំរុងរឿងស្រុករវាងខេត្តព្រះវិហារងរបួសបាក់ជើងខាងឆ្វេងអ្នករួមដំណើរឈ្មោះតាសាននៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។ចំណែកឯអ្នកបើកបររថយន្តត្រូវបានចាប់ឃាត់ខ្លួននៅកន្លែងកើតហេតុ។