​រថយន្ត​តូ​យូ​តា​(​តា​កូ​ម៉ា​)​បើក​ឆ្លងកាត់​ផ្លូវបែក​ជា​បួន​មិន​ប្រយ័ត្ន​ត្រូវ​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

0

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យជនរងគ្រោះ៣នាក់ឪពុកម្តាយនឹងកូនរងរបួសធ្ងន់ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១០នាទីព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦ នៅក្បែររបងស្នងការនគបាលខេត្ត ស្តិតនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតា(តាកូម៉ា)ពណ៍សំបកឪឡឹក អត់ស្លាកលេខមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវបែកជាបួនក៍បុកម៉ូតូយ៉ាងពេញទំហឹងតែម្តង ។ប្រភពបន្តទៀតថា ជនរងគ្រោះជិះម៉ូតូម៉ាក ស៉ីរូស ពណ៍ក្រហម លាយខ្មៅពាក់ស្លាកលេខកំពុងចាម១I.០៤៦៣ ជិះក្នុងទិសដៅពីត្បូងមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃទៅខាងកើតស្របពេលរថយន្តមកដល់ក៍បុកយ៉ាងពេញទំហឹង។photo_2016-07-12_16-47-34 photo_2016-07-12_16-47-52 photo_2016-07-12_16-47-47 photo_2016-07-12_16-47-38

ប្រភពពីសមត្តកិច្ចចរាចរណ៍ជើងគោកខេត្តបានឲ្យដឹងថា ជនរងគ្រោះមានឈោះ លី ងានភេទប្រុសអាយុ៥២ឆ្នាំជនជាតិទំពួន (ជាប្តី)រងរបួសធ្ងន់ប្រពន្ធឈ្មោះ លិប អឿន អាយុ៣២ឆ្នាំជនជាតិទំពួន របួសស្រាលចំណែកកូនស្រីអាយុ៥ឆ្នាំមិនត្រូវបានស្គាល់ឈ្មោះ របួសស្រាល អ្នកទាំង៣មានទីលំនៅភូមិក្រូចឃុំឯកភាពស្រុកអូជុំខេត្តរតនគិរី ។ក្រោយពីកើតហេតុសមត្តកិច្ចចរាចរណ៍ជើងគោកខេត្តមកអន្តរាគមន៍នឹងវាស់វែងយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ចំណែកជនរងគ្រោះត្រូវបានរថយន្ត នគបាលចរាចរណ៍ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។ដោយ៖ យក្ស ឡោម