​សមត្ថកិច្ច​ឃាត់ខ្លួន​សង្ឃ​បី​អង្គ​និង​យុវជន​ម្នាក់​ពីបទ​ប្រើប្រាស់​គ្រឿងញ្ញៀន​នៅ​ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់រោ​ទ៌​៖

0

នុតនាង៖សមត្ថកិច្ចប៉ុស្តីរដ្នបាលឃុំស្វាយតាយានសហការណ៍ជាមួយកំលាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានចុះកំណត់មុខសញ្ញានិងបានធ្វើការឃាត់ខ្លួនសង្ឃបីដែលគង់នៅវត្តព្រៃធ្លកនិងយុវជនម្នាក់ដោយសង្ស័យប្រើប្រាស់សារធាតុញៀនខុសច្បាប់។ការចុះប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦នៅចំណុចវត្តព្រៃធ្លកស្ថិតនៅភូមិព្រៃធ្លកឃុំស្វាយតាយានស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។បើតាមសមត្ថកិច្ចប៉ុស្តិរដ្នបាលឃុំស្វាយតាយានបានអោយដឹងថាមុនចុះឃាត់ខ្លួនសង្ឃបីអង្គនិងយុវជនម្នាក់នេះដោយមានសេចក្តីរាយការណ៍ថាមានសង្ឃបីអង្គនៅវត្តព្រៃធ្លកប្រើប្រាស់គ្រឿងញៀននិងយុវជនម្នាក់គាស់កុដិព្រះសង្ឃសេពគ្រឿងញៀនទើបកំលាំងរបស់យើងបានចុះសហការណ៍ជាមួយការិយាល័យធម្មការនិងសាសនាស្រុកនិងមេគុណស្រុកកំពង់រោទ៌photo_2016-07-12_16-48-32 photo_2016-07-12_16-48-25

បានចាប់ផ្សិកព្រះសង្ឃបីអង្គខាងលើនេះដើម្បីធ្វើតេស្តទឹកនោម។ក្រោយពីធ្វើតេស្តទឹកនោមរួចសង្ឃបីអង្គនិងយុវជនម្នាក់សុទ្ធតែមានសារធាតុញៀន។សមត្ថកិច្ចបានបន្តទៀតថាសង្ឃទាំងបីអង្គដែលប្រើប្រាស់សារធាតុញៀននោះទី១មានឈ្មោះនួនសុជាតិភេទប្រុសអាយុ១៧ឆ្នាំនិងទី២ឈ្មោះតូមសុខជាភេទប្រុសអាយុ២១ឆ្នាំអ្នកទាំងពីរស់នៅភូមិព្រៃធ្លកឃុំស្វាយតាយាននិងទី៣ឈ្មោះជាគុម្ពីភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅភូមិព្រៃស្នៀងឃុំស្វាយតាយាន។ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះចាន់ថនពិសិដ្ធអាយុ២១ឆ្នាំរស់នៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គុញក្រុងបាវិតមកប្រើប្រាស់នៅវត្តព្រៃធ្លកនេះដែរ។ប្រភពដដែលបានបន្តទៀតក្រោយពីសាកសួររួចមកសង្ឃទាំងបីបានសារភាពប្រាប់សមត្ថកិច្ចថាពិតជាបានប្រើប្រាស់សារធាតុញៀននៅក្នុងវត្តព្រៃធ្លកមែននិងប្រើប្រាស់អស់ជាច្រើនខែមកហើយរីឯយុវជនឈ្មោះចាន់ថនពិសិដ្ឋក៏បានសារភាពដែរថាខ្លួនបានប្រើប្រាស់គ្រឿ ងញៀននេះច្រើនឆ្នាំមកហើយធ្វើសកម្មភាពតាមផ្ទះសំណាក់ក្លិបកំសាន្តជាដើម។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។