ប៉ោយប៉ែត ៖ នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៤វេលាម៉ោង១២និង១០នាទីសាកសពអ្នកកាសែតបរទេសម្នាក់ឈ្មោះ David Edward Walker អាយុ៥៩ឆ្នាំជនជាតិកាណាដាដែលបានស្លាប់នៅក្នុងទឹកដីនៃខេត្តសៀមរាបនោះត្រូវរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនសាកសពទៅកាន់ព្រះរាជាណាចក្រថៃឡង់ដើម្បីបញ្ជូនបន្តទៅប្រទេសដើមកំណើតវិញ ។ គួររំលឹកថា៖សាកសពអ្នកកាសែតបរទេសជាតិកាណាដារូបនោះបានបាត់ខ្លួនពីបន្ទប់ស្នាក់នៅឯខេត្តសៀមរាបតាំងពីខែមករាឆ្នាំ២០១៤រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៤ទើបគេប្រទះឃើញស្លាប់នៅបរិវេណប្រាសាទអង្គរខេត្តសៀមរាប ។