​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​រ៉េវ​ហ្វ​រ​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​បាក់​អស់​៤​ផ្ទាំង​

0

 

ភ្នំពេញ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តរ៉េវហ្វរក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៤កង់ កាលពីវេលាម៉ោង២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តរ៉េវហ្វរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-0464 បើកដោយបុរាម្នាក់តាមបណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនដោយទំនងជាស្រវឹងស្រាផងនោះ ពេលមកដល់កន្លែងបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់៤ផ្ទាំង ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។13451276_1751799908369813_1399819679_n 13457612_1751799901703147_1822294306_n
បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានគេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ និងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយនាពេលក្រោយ។