​កាមរី​ហើម អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បោល​បុក​មូ​៉​តូ​វីវ៉ា ត្រង់ចំណុច​ផ្លូវ​កោង​ទាំង​កំរោល​ហើយ​រថយន្ត​ព្យាយាម​រត់គេច​

0

 

ភ្នំពេញ ៖ រថយន្តកាមរីហើយ មួយគ្រឿង សង្ស័យអ្នកបើកបរមិនដែលចូលរៀនសាលាបើកបរ ទើបដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្នលឿនជ្រុលទៅបំណែកផ្លូវម្ខាង បុកមូ៉តូវីវ៉ាមួយគ្រឿង បើកច្រាសទិសទាំងកំរោល បណ្តាលឲ្យរងរបួសធ្ងន់ម្តាយ កូនប្រុស ចំណែកកូនស្រីម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ត្រង់ចំណុចកោង ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។រថយន្តបង្ក ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-9285 បើកបរដោយឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ចំណែកមូ៉តូ រងគ្រោះ ម៉ាក វិវ៉ា សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1272 ជិះដោយស្ត្រីម្នាក់ ឌុបកូនតូចៗ ពីរនាក់ ប្រុសម្នាក់និងស្រីម្នាក់ ។13459684_1751799985036472_440554262_n 13436102_1751799958369808_996194756_n 13407472_1751799968369807_1993764246_n

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញ មូ៉តូស្ត្រីរងគ្រោះ មានរួមដំណើរដោយកូនតូចៗ២នាក់ ផងនោះ ធ្វើដំណើរ តាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង ដល់ចំណុចផ្លូវកោង ស្រាប់តែរថយន្តបង្ក បើកបោះពួយល្បឿនលឿនពីជើងទៅត្បូងច្រាសទិសគ្នា តែដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូត មកបំណែកផ្លូវម្ខាង ទៅបុកមូ៉តូ ស្ត្រីរងគ្រោះ ទាំងកំរោល បណ្តាលឲ្យ ស្ត្រីជាអ្នកបើកបរមូ៉តូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង កូនប្រុសតូច រងរបួសជើងឆ្វេងជាទម្ងន់ ចំណែកកូនស្រី រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ម្តាយកូន ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ដឹកបញ្ជូនទៅមន្ទីពេទ្យរុស្សី ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចមកចូលក្នុងយានដ្ឋានលាងរថយន្ត យីហោ ថ្មីជានិច្ចផ្លូវ217ភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោក នាក់ ណារូ៉ អធិការរងខណ្ឌដង្កោ ទទួលផែនចរាចរណ៍ សហការជាមួយនគរបាកបុ៉ស្តិ៍ព្រៃសដេញតាមឃាត់រថយន្តបានមកវិញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ រងចាំដោះស្រាយពេលក្រោយ ។
បើតាមនគរបាលបានឲ្យដឹងថា ករណីខាងលើ បង្កឡើងដោយភាគីខាងរថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង រំលោភចូលបំណែកផ្លូវអថិភាពរបស់ភាគីមូ៉តូ ទើបបង្កឲ្យ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។