សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តរតនគិរី​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា ២០០៧ ២១ មិថុនា ឆ្នាំ​២០១៦

0

 

ខេត្តរតនគិរី៖ ពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា២០០៧ ២១មិថុនាឆ្នាំ២០១៦ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីរៀបចំធ្វើឡើងនៅសាលអប់រំចិត្តសាស្ត្រតំបន់ប្រតិបត្តិការសឹករងរតនគិរីនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។បន្ទាប់ពីលោក ហួត ស៊ុនហោអនុប្រធានសមាគមអតីតយុទ្ធជនខេត្តធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០១៦និងលើកទិសដៅអនុវត្តន៍បន្តរបស់សមាគមរួចមកលោកឧត្តមសេនីយ៍ត្រី ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជាដោយសារលិខិតរបស់សម្តេចតេជោបានលើកឡើងថាថ្ងៃទី២១មិថុនាឆ្នាំ២០១៦គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនៈភាពបំផុតដែលបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានប្រារព្ធខួបលើកទី៩ទិវាអតីតយុទ្ធជនដើម្បីរំលឹកដល់គំរូ វិរៈភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេងរបស់វិរយុទ្ធជនយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។សារលិខិតសម្តេចតេជោបានធ្វើការផ្តាំផ្ញើរនូវការសាកសួសុខទុក្ខប្រកបដោយក្តីស្រលាញ់ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូបនិងគ្រប់ក្រុមគ្រួសារដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងបុព្ធហេតុការពារស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ។photo_2016-07-14_07-44-09 photo_2016-07-14_07-44-12 photo_2016-07-14_07-44-14 photo_2016-07-14_07-44-21 photo_2016-07-14_07-44-07

ក្នុងសារលិខិតសម្តេចតេជោជម្រុញអោយគ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវរៀបចំគណប្រតិភូចុះសួរសុខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋានជាពិសេសយុទ្ធជនយុទ្ធនារីក្នងអង្គភាពកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាពយុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលជនពិការដើម្បីលើកទឹកចិត្តនិងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន យុទ្ធនារីរបស់យើង។សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ត្រូវបន្តពង្រឹងនិងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២។

មានប្រសាសសំណេះសំណាលនាឱកាសនេះលោក ថង សាវុន បានលើកឡើងពីគុណបំណាច់របស់អតីតយុទ្ធជនយុទ្ធនារីដែលបានធ្វើពលីកម្មប្រកបដោយស្មារតីស្នេហាជាតិនៅគ្រប់តំណាក់កាលនៃប្រវត្តិសាស្ត្រគឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការបូរណៈភាពទឹកដី ការកសាងសន្តិភាព និងស្ថេរភាពសម្រាប់ប្រទេសជាតិសំដៅធានាអោយមានការអភិឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់មាតុភូមិ ។ក្នុងឱកាសនេះឯកឧត្តមក៏បានជូនលិខិតថ្លែងអំណរគុណដល់សប្បុរសជនដែលបានបរិចាកធនធានផ្ទាល់ខ្លួនដល់សមាគមអតីតយុទ្ធជនខេត្តនិងបានចែកអំណោយដល់អតីតយុទ្ធជនដែលបានចូលរួម១០០នាក់ក្នុងម្នាក់ៗទទួលបានអង្ករ១បេ មី១កេះ ទឹកសុទ្ធ១កេះ ថវិការចំនួន៥ម៉ឺនរៀលនិងកូនស្វាយចំនួន៥ដើមផងដែរ ៕ ដោយ៖ យក្ស ឡោម