​ប្រជាពលរដ្ឋ​យក​គ្រាប់​AK៤៧​មួយ​កេះ​ទៅ​ប្រគល់ជូន​ប៉ូលីស​

0

បន្ទាយមានជ័យះ គ្រាប់កាំភ្លើងអាការចំនួនមួយកេះដែកត្រូវបានប្រជាពលរដ្ឋម្នាក់យកទៅប្រគល់ជូនដល់មេប៉ុស្តិនគរបាលព្រំដែនខណះប្រទះឃើញគេប្លុងចោលក្នុងចំការរបស់ខ្លួនកាលពីរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦ ម្ស៉ិលម៉ិញនេះ។
លោកមេប៉ុស្តិក្រឡចាស់បានប្រាប់អង្គភាពPost Newsថាគ្រាប់អាការចំនួនមួយកេះស្មើនឹង៥៥០គ្រាប់ត្រូវបានលោកស្រី ឃឹម ស្រីប៉ុន អាយុ35ឆ្នាំ រស់នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័យកមកប្រគល់អោយលោកមេភូមិបន្ទាប់ពីគាត់បានទៅភ្យួដីដាំដំឡូងម៉ីហើយបានប្រទះឃើញ។រួចលោកមេភូមិក៏
បានយកមកប្រគល់ឲ្យលោកជានាយប៉ុស្ដិ៍នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះដើម្បីរក្សាទុក។photo_2016-07-14_07-45-49 photo_2016-07-14_07-45-54
បើតាមការអះអាងបញ្ជាក់ពីលោក ព្រាប ធារិទ្ធ មេប៉ុស្តិក្រឡចាស់បានអោយដឹងថាគ្រាប់អាកា៤៧នេះនៅមានគុណភាព៩០ភាគរយអាចប្រើប្រាស់បាន។គ្រាប់នេះគឺត្រូវបានកប់ទុកកាលពីសម័យសង្គ្រាមព្រោះតំបន់នេះជាតំបន់សមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកតែក្រោយសុខសន្តិភាពក៏កប់ចោលហើយដកទព័ចេញទៅ។