​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជ​នា​ង្ស័​យ​បីនាក់​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​គ្រឿន​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម​

0

 

ស្ទឹងត្រែង:ជនសង្ស័យចំនួនបីនាក់ត្រូវបានអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០:១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ត្រង់ចំណុចស្រែសំគង់ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។អាវុធហត្ថបានអោយដឹងថា:មុននឹងឈានដល់ការឃាត់ខាងលើនេះអាវុធហត្ថបានរៀបចំកម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ព្រមទាំងដាក់បណ្តាញតាមស៊ើបអង្កេតជាច្រើនថ្ងៃនិងដោយប្រើវិធានញួសញុងអោយមានការលក់និងមានការទិញទើបអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួនពេលដែលជនសង្ស័យធ្វើ
សកម្មភាពតែម្តង។អាវុធហត្ថបន្តថា:ជនសង្ស័យទាំងបីនាក់ដែលអាវុធហត្ថឃាត់ខ្លួនបាន
មានឈ្មោះដូចខាងក្រោម:-ទី១ឈ្មោះអ៊ុ ឡា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិបឹងកក់ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោករាជធានីភ្នំពេញ។
-ទី២ឈ្មោះង្វៀង ហុងចូវ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិ១ សង្កាត់វ៉ាហ្វូ ក្រុងហូជីមីង ប្រទេសវៀតណាម។-ទី៣ឈ្មោះខាន់ យុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាមមុខរបរជាងសំណង់ មានទីលំនៅភូមដើមពោធិ៍ ឃុំកណ្ដៀង ស្រុកស្វាយទាប ខេត្តស្វាយរៀង។ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ អាវុធហត្ថដកហូតវត្ថុតាងរួមមានម៉ូតូម៉ាក វ៉េវស៊េរីចាស់ ពណ៌ខ្មៅ ស្លាកលេខ
កណ្តាល1A-9299 មួយគ្រឿង.ជញ្ចៀនផ្លាកទីនមួយវង់.ទូរស័ព្ទដៃ០២គ្រឿង ព្រមទាំងគ្រឿងញៀនមួយកញ្ចប់ធំដែលមានទម្ថន់ស្មើរនឹង ៩៩៩,១ក្រាម។photo_2016-07-14_07-46-19 photo_2016-07-14_07-46-12

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក អាវុធហត្ថខេត្តដឹកនាំកម្លាំងដោយលោកវរៈសេនីយ៏ទោ ដួង វិចិត្រ បានធ្វើការឡោមពទ្ធ័ផ្ទះមួយកន្លែងដែលនៅជិតផ្សារក្នុងក្រុងស្ទឹងត្រែង
ដើម្បីរុករកវត្ថុតាងបន្ថែមដោយមានការដឹកនាំនឹងសម្របសម្រួលពីសំណាក់លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តផងដែរ។លោកវរៈសេនីយ៏ទោ ដួង វិចិត្រ បានបញ្ជាក់ថា:មូលហេតុដែលកម្លាំងអាវុធហត្ថធ្វើការឡោមពទ្ធ័ផ្ទះខាងលើនេះគឺដោយសារតែមុននឹងឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យគឺបានមានទំនាក់់ទំនងជាមួយនិងម្ចាស់ផ្ទះនេះ ប៉ុន្តែការរុករកវត្ថុតាងបន្ថែមនោះគឺយើងនៅមិនទាន់រកឃើញនៅឡើយទេ។

បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តនាំខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តដើម្បីធ្វើការសួរនាំបន្ថែម ព្រមទាំងករសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការដាក់ទោសទៅតាមនិតិវិធីច្បាប់។