​ក្មេង​ទំនើង​២​ក្រុម​បាន​បើកឆាក​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ឃាត់ខ្លួន​យុវជន​សង្ស័យ​៤​នាក់​ក្រោយពេល​កើតហេតុ​

0

ភ្នំពេញ : សង្ស័យរឿងគុំនំុយុវជនម្នាក់ ត្រូវគេកាប់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនយុវជន៤នាក់ ជាមិត្តភក្តិរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីនេះ។ហេតុការណ៍កាប់សម្លាប់គ្នានេះ កើតឡើងកាលពីវេលម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី១៣ មិថុនា ២០១៦ នៅតាមផ្លូវបេតុងចូលផ្សារឯករាជ្យ២ មុខហាង លក់ស៊ុប យីហោ ស្រីខួច ស្ថិតក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ អឿន សាមន សិស្ស ស្នាក់ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ដោយឡែកមិត្តភក្តិរបស់ជនរងគ្រោះ ដែលសមត្ថកិច្ចឃាត់យកមកសួរនាំ ទី១មានឈ្មោះ យន់ ចាន់ណារ៉ុង អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ -ទី២ឈ្មោះ ប៉ែន សុផាន់ណា អាយុ ១៧ឆ្នាំ មុខរបរសិស្ស- ទី៣ ប៉ែន សុផានិត អាយុ ១៧ឆ្នាំ មុខរបរសិស្ស ទាំង២នាក់ជាបងប្អូនភ្លោះ និងទី៤ឈ្មោះ សុង គិមហៀក អាយុ ១៧ឆ្នាំ កម្មកររោងចក្រផលិតបារី ។13434146_1752165924999878_2093043320_n 13451185_1752165918333212_239401453_n
តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ ២ថ្ងៃពោលគឺកាលពីល្ងាចថ្ងៃសៅរ៍ ទី១១ មិថុនា ២០១៦ ពួកគេនិងក្រុមជនបង្ករបាន ប៉ះគ្នាមួយប្រ៉ាវម្តងរួចមកហើយ លុះដល់ថ្ងៃកើតហេតុនេះ ពួកគេទាំង២ក្រុមបានណាត់គ្នា មកសម្របសម្រួលគ្នា នៅក្រោយសាលាបង្រៀនអង់គ្លេស DPSC ដែលនៅក្បែរកន្លែងកើតហេតុ ហើយពួកគេក៏ត្រៀមប្រដាប់ឈ្នះមកជាមួយផងដែរ ក្រែងមិនត្រូវគ្នាអាច ប្រយុទ្ធគ្នាម្តងទៀត ។

ប្រភពដដែលបន្តថា ក្រោយពីនិយាយគ្នារួចមកពួកគេក៏ឡើងជិះម៉ូតូត្រឡន់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ហាងលក់ស៊ុបស្រីខួច ស្រាប់តែក្រុមជនបង្កជិះតាមពីក្រោយ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងដំបង វាយកាប់មកលើក្រុមពួកគេ តែពួកគេបានជិះរត់រួច តែជនរងគ្រោះរត់មិនទាន់និងគេដោយសារជិះម៉ូតូតូចជាងគេ ម៉ាក Today ក៏ត្រូវជនបង្ករព្រួតគ្នាកាប់រហូតដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ធានបានទៅដល់ប្រមូលពត៍មាននិងមុខសញ្ញានិងភិនភាគ មានជិះម៉ូតូមាន FZ ហើយសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទង អោយជួយស្ទាក់ ក្រោយមកទៀតក៏បានឃាត់ខ្លួនយុវជន៤នាក់ រួមនុងFZ មួយគ្រឿង ដែលសួរនាំមានការសង្ស័យមានការពាកព័ន្ធ ក៏នាំមកសួរនៅជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិសែនជ័យ ។
ក្រោយពីសួរនាំរួចទើបដឹងថាជាមិត្តភក្តិនិងជាក្រុមរបស់ជនរងគ្រោះដែលស្លាប់។
បច្ចុប្បន្នក្រុមយុវជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅនៅជំនាញព្រហ្មទ័ណ្ឌពោធិសែនជ័យ ដើម្បីសាកសួរនាំបន្តពីដំណើររឿងវែកមុខរកជនបង្ករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕