​លោក​គុជ​គីម​ឡុង ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ​បាន​ដឹកនាំ​កំលាំងចំរុះ​បង្ក្រាប់​ទីតាំង​ស្តុ​ប​ឈើ​៣​កន្លែង​

0

​កំពង់ធំ​=​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ដែល​អាជ្ញា​ធ័​រ ភូមិ ឃុំ រួមទាំង​មន្ដ្រី​ជំនាញ​បើកភ្លើង​ខៀវ ទុក​ចិញ្ចឹម​ឆ្នាំងបាយ​របស់ខ្លួន​ឥឡូវ ត្រូវបាន​លោក អិ​ុ​ត​សុធា​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បញ្ចា​អោយ​លោក គុជ​គីម​ឡុង ព្រះរាជអាជ្ញារង ដឹកនាំ​កំលាំងចំរុះ​មាន​សម​ត្តិ​កិច្ច​ជំនាញ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង់ថ្ម កងរាជអាវុធហត្ថ តំបន់​សិ​ករង កំលាំង​នគរបាល​បាន​ចុះ​បោស សំអាត​ទីតាំង​ស្តុ​ប​ឈើ​៣​កន្លែង​ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ជ្រៃ ឃុំ​បា​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នៅវេលា​ម៉ោង​៩.០០​នាទី​ព្រឹក​ថ្ងៃទី​២

៤ ខែឧសភា ឆ្នាំ​២០១៤​។​ ឈ្មួញ​ឈើ​ដុះ​ស្លែរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចាន់​ផេង ជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ​គួ​ន​លេក អ្នក​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ ត្រពាំង​ជ្រៃ ឃុំ​បា​ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បានរ​កសី​ុ​ឈើ​រាប់សិប​ឆ្នាំ​មកហើយ​ពុំដែល​មាន​សម​ត្តិ​កិច្ច ឬ​អាជ្ញា​ធ័​រ ភូមិ​ឃុំ​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះទេ​ព្រោះតែ​បាន​សំណែន​ជាប្រចាំ ស​ង្ងំ បិទ​ភ្នែក បិទ​ត្រចៀក រហូត​ជាប់​ច​ង្កោះ​ងាកខ្លួន​មិន​រួច ធ្វើ​មិនដឹងមិនលឺ ធ្វើអោយ​ការងារ​ខុសច្បាប់​នេះ​អាចរ​កសី​ុ​យ៉ាង​រលូន​មកដល់​សព្វថ្ងៃ​។​ ការចុះ​

បង្ក្រាប​នេះ​មាន​ប្រភេទ​ឈើទាល​សុទ្ធ រហូតដល់​៣១,៤២៥៥​មែត្រ​គូប​ក្នុងនោះ​មាន​ក្ដា សសរ​ជ្រុង ផ្លាន ជាដើម​ព្រមទាំង​បាន​ឃាត​ខ្លួន​ប្រពន្ធ​ឈ្មោះ គួ​ន​លេក ឯ​ប្ដី​បាន​រត់​បាត់ រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​បា​នប​ញ្ចូ​ន​ទាំង​មនុស្ស​ទាំង​ឈើ​មកកាន់​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង់ថ្ម​ដើម្បី​រក្សាទុក ឯ​ម្ចាស់​ឈើ​ត្រូវបាន​សួរនាំ​រួចហើយ​បញ្ចូនទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​និង​ប​ញ្ចូ​នប​ន្ត ទៅ​តុលាការ​ចាត់វិធានការ​តាមច្បាប់​៕ ​20140524_110721 20140524_100601