ខេត្តស្វាយរៀង៖មន្ត្រីពេទ្យជាប់កិច្ចសន្យាឬបុគ្គលិកបណ្តែត ចំនួន៥នាក់ដែលជាតំណាងមន្ត្រីជាប់កិច្ចសន្យាចំនួន៧៧រូបកំពុងបម្រើការងារសុខាភិបាលនៅតាមមណ្ឌលសុខភាពឃុំនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែកបាននាំគ្នារកបទអន្តរាគមន៍ដោយអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយអន្តរាគមន៍ដល់ក្រសួងសុខាភិបាលបញ្ចូលមន្ត្រីសុខាភិបាលជាប់កិច្ចសន្យាចំនួន៧៧រូបនៅស្រុករមាសហែកបានចូលក្នុងបុគ្គលិកក្របខណ្ឌរដ្ឋ។ករណីមន្ត្រីសុខាភិបាលជាប់កិច្ចសន្យាសុំអំអំពាវនាវរកបទអន្តរាគមន៍ពីសម្តេចហ៊ុនសែននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២មិថុនា២០១៦នៅជិតសាលាខេត្តស្វាយរៀង។បើតាមលោកស៊ុឧត្តម ភេទប្រុសអាយុ២៤ឆ្នាំ(បរិបត្រ័រងទន្តគិលានុបដ្ឋាក)បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកបានឲ្យដឹងថា លោកជាមន្ត្រីជាប់កិច្ច
សន្យាបម្រើការងារសុខាភិបាលនៅមន្ទីរពេទ្យបង្អែករមាសហែករយៈពេលជិតបីឆ្នាំមកហើយ។ចំពោះមន្ត្រីជាប់កិច្ចសន្យាបម្រើកាងារសុខាភិបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកស្រុករមាសហែក សរុប៨២រូបក្នុងនោះមានទាំងនិស្សិតជាប់ឯកទេស្ទ ពេទ្យបឋមនិងពេទ្យមធ្យម ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារសុខាភិបាលចាប់ពី២ឆ្នាំទៅ១០ឆ្នាំ ក៏បន្តែលោកប្រធានមន្ទីរសុខាភិបាលខេត្តបានជ្រើសរើសបញ្ចូលក្របខណ្ឌរដ្ឋបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូបមិនបានបញ្ចូលក្របខណ្ឌហើយ៤២នាក់សុទ្ធសឹងមានសញ្ញាបត្រ័ និងបរិញ្ញាបត្រ័ឯកទេស្ទ។លោកស៊ុឧត្តម
បន្តទៀតថា៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីថ្ងៃទី១២ខែឧសភា២០១៦ក្នុងពិធីចែកសញ្ញបត្រ បរិញ្ញាបត្រ នៅក្នុងសកលវិទ្យាលយ័អាយអាយស៊ី រាជធានីភ្នំពេញដោយមានខ្លឹមសារថាគ្រូពេទ្យជាប់កិច្ចសន្យា ដែលជាគ្រូពេទ្យឯកទេស្ទទាំងអស់ត្រូវបញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋទាំងអស់នៅក្នុងខែមិថុនា២០១៦។និងយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ខែឧសភា២០១៦ ស្តីពីការបញ្ចូលក្របខណ្ឌបុគ្គលិកជាប់កិច្ចសន្យានៅទូទាំងប្រទេសចំនួន៣,៦៩០កន្លែងទូទាំងប្រទេសឲ្យបានមុនថ្ងៃទី២១ខែមិថុនា២០១៦ខាងមុខនេះ។ហើយផ្អែកតាមទិដ្ឋភាពជាក់ស្តែងនៅថ្ងៃទី០៦ខែមិថុនា២០១៦កន្លងទៅមានមន្ត្រីការិយាលយ័រដ្ឋបាលមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រកាសថា សេចក្តីសម្រេចបញ្ចូលក្របខណ្ឌគឺបញ្ចប់បញ្ជីហើយដោយឡែកមន្ត្រីជាប់កិច្ចសន្យាក្នុងស្រុករមាសហែកបញ្ចូលក្របខណ្ឌបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូបពុំទាន់បានបញ្ចូលក្របខណ្ឌរដ្ឋទេ។ហើយមន្ត្រីរូបនោះបន្តទៀតថាទូទាំងខេត្តក្រសួងតម្រូវឲ្យបញ្ចូលក្នុងក្របខណ្ឌរដ្ឋតែ៤៨នាក់បណ្ណោះទើបមិនអាចបញ្ចូលបានទាំងអស់ដោយឡែកស្រុករមាសហែកមានមន្ត្រីជាប់កិច្ចសន្យាដល់ទៅ៨២នាក់ហើយមន្ត្រីមួយចំនួនគ្មានសញ្ញាបត្រឯកទេស ការពិតមន្ត្រី៨២នាក់គឺមានសញ្ញាបត្រ បរិញ្ញាបត្រឯកទេស្ទចំនួន៤២នាក់។
ទើបមន្ត្រីជាប់កិច្ចសន្យាទាំង៧៧រូបសុំអំពាវនាវសូមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមេត្តាជួយអន្តរាគមន៍ឲ្យក្រសួងសុខាភិបាលពិនិត្យបញ្ចូលមន្ត្រីជាប់កិច្ចសន្យា៧៧រូបជាបុគ្គលិកក្របខណ្ឌរដ្ឋដោយអនុគ្រោះ។ទាក់ទិនករណីខាងលើនេះដែរលោកកែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់អ្នកសារព័ត៌មានថាមន្ត្រីជាប់កិច្ចសន្យាទូទាំងខេត្ត
មានជាង២០០នាក់ក្នុងនោះបានបញ្ចូលក្របខណ្ឌរដ្ឋចំនួន៤៨រូបទេមូលហេតុមន្ត្រីជាប់កិច្ចសន្យាមួយចំនួនជាកម្មករបុគ្គលិករដ្ឋបាល អ្នកសំអាតអនាមយ័ អ្នកបើកបរ អ្នកដាំបាយ ដោយឡែកស្រុករមាសហែកមាន៨២នាក់ជាប់៥នាក់ចំពោះ
មន្ត្រីមួយចំនួនចូលបម្រើការ១០ឆ្នាំជាង១០ឆ្នាំគឺគ្មានសញ្ញាបត្រ ខ្លះទើបតែរៀននៅពេលក្រោយបានទទួលសញ្ញាបត្រក្នុង
ឆ្នាំ២០១៦ ហើយមន្ទីរសុខាភិបាលបានផ្ញើសំណើបញ្ចូលក្របខណ្ឌចាប់តាំងពីខែមករា២០១៦ផុតអស់ហើយសម្តេចហ៊ុនសែនបានមានប្រសាសន៍នៅថ្ងៃទី១២ឧសភា២០១៦ ទើបមន្ត្រីជាប់កិច្ចសន្យាមកតវា ហើយមន្ត្រីមួយចំនួនគឺយកសញ្ញាបត្របញ្ជាក់ដោយយោធា ក្រសួងសុខាភិបាលមិនទទួលស្គាល់។លោកវេជ្ជបណ្ឌិតកែរ រដ្ឋាបន្តទៀតថាបើមន្ទីរសុខាភិបាលខេត្តស្វាយរៀងគឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់
សញ្ញាបត្របញ្ជាក់ដោយយោធា ក្រសួងសុខាភិបាលមិនទទួលស្គាល់។លោកវេជ្ជបណ្ឌិតកែរ រដ្ឋាបន្តទៀតថាបើមន្ទីរសុខាភិបាលខេត្តស្វាយរៀងគឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់ក្របខណ្ឌរដ្ឋមកបម្រើកាងារសុខាភិបាលក៏ប៉ុន្តែមន្ត្រីទាំងអស់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ទើបក្រសួងមិនទទួលយក។រីឯបើតាមប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបអោយដឹងថាមន្ត្រីមានសញ្ញាបត្រ័ពុំបានជាប់ជាមន្ត្រីពេញសិទ្ធិនោះទេតែនិស្សិតពេទ្យម្នាក់ប្រឡងធ្លាក់នៅសកលវិទ្យាល័យចេនឡាភ្នំពេញមហាវិទ្យាល័យវិទ្យាសាស្ត្រថែទាំសុខភាពលើកទីមួយជំនាន់ទី៤ថ្នាក់បរិញ្ញាបត្រ័រងឆ្មប់សម័យប្រឡងថ្ងៃទី២២ខែតុលាឆ្នាំ២០១៥មានឈ្មោះឆាយសារ៉េនភេទស្រីមានភព្វ័បានបំរើការងារនៅមណ្ឌលសុខភាពចន្ត្រីស្រុករមាសហែកទៅវ