​រន្ទះបាញ់​ឆក់យក​ជី​វិត្ត​ក្មេងស្រី​១៣​ឆ្នាំ​ម្នាក់​តែ​នាង​មានសំណាង​ត្រូវ​អ្នកស្រុក​សង្គ្រោះ​បឋម​កាយ​ដីខ្សាច់​កប់​និង​សែង​ទៅកាន់​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​នាង​

0

 

ខេត្តពោធិ៍សាត់៖ក្មេងស្រីអាយុ១៣ឆ្នាំជាកូនកសិករក្រីក្រម្នាក់បានរូចផុតពីសេចក្ដីស្លាប់តាមរយះកាជួយសង្គ្រោះជាបឋមពីក្រុមគ្រួសារនឹងប្រជាពលរដ្ឋដោយយកនាងទៅកប់និងដីខ្សាច់ទើបនាំគ្នាសែងអង្រឹងយកទៅសង្គ្រោះនៅមន្ទីពេទ្យបន្ទាប់ពីនាងចុះរាវខ្ចៅក្នុងស្ទឹងពេលមេឃធ្លាក់ភ្លៀងត្រូវរន្ទះបាញ់ឆក់យកជីវិតរូចមក។ហេតុការនេះបនកើតឡើងកាលពីវេលាមោ៉ង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ត្រង់ចំនុចស្ទឹងសំឡាញភូមិស្បូវរើក ឃុំលាចស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។IMG_0454 IMG_0455 IMG_0385

លោក វង សាវ៉េតអធិ៍រដ្ឋាននគរបាលស្រុកភ្នំក្រវាញបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា៖មានហេតុការគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើងលើកូនកសិករក្រីក្រម្នាក់ឈ្មោះ មៅ៉ ខេមា៉អាយុ១៣ឆ្នាំ ភេទស្រីរស់នៅភូមិកើតហេតុខាងលើ។ដោយមុនពេលកើតហេតុនាងបានចេញពីផ្ទះពេលមេឃកំពុងមានភ្លៀងធ្លាក់ចុះទៅរាវខ្ចៅក្នុងស្ទឹងសំឡាញស្រាប់តែក៍ត្រូវបានរន្ទះធម្មជាតិបាញប្រហានា សន្លប់ស្ដូកស្ដឹងភ្លាមនោះអ្នកស្រុកនឹងក្រុមគ្រួសារក៍បាននាំគ្នាចុះស្រង់នាងចេញពីទឹកកាយដីខ្សាច់កប់ខ្លួននាងសង្គ្រោះជាបឋម ទុកតែត្រឹមក្បាលរូចហើយក៍នាំគ្នាយកអង្រឹងសែងនាងទៅកាន់មណ្ឌលសុខភាពមន្ទីពេទ្យបង្អែកស្រុកភ្នំក្រវាញដែលនៅជិតទីតាំងកើតហេតនោះសង្រោះ្គនាងផុតពីសេចក្ដីស្លាប់តែម្ដងដោយនាងបានដឹងខ្លួនធូស្រាល់ឡើងវិញ បន្ទាប់ពីសន្លប់យា៉ងយូរូចមក។

លោក វង សាវេ៉តអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៍បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ខែមិថុនា នេះដែរថាក្មេងស្រីដែលត្រូវរន្ទះបាញ់នាងកាលពីរសៀលថ្ងៃទី១២ម្សឹលមិញនោះបានធូស្រាលជាងមុនឆ្លងផុតពីសេចក្ដីស្លាប់ហើយ៕