ខេត្តពោធិ៍សាត់៖ មានរឿងគ្រោះថ្នាក់យថហេតុដ៍កម្រមួយបានកើតឡើងលើស្ត្រីវ័យចំនាស់ម្នាក់ ដ៍រន្ធត់បំផុត ត្រូវបានឈ្នួរត្នោតធ្លាក់ពីចុងត្នោតចំក្បាល់បណ្ដាលឲ្យស្លាប់មួយរំពេច។ ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង១០នឹង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប៉បិត ឃុំអន្លងត្នោត ្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតតាមលោកអធិការដ្ឋាននគរបាលស្រុកក្រគរ អែម រុន បានប្រាប់ថា៖ មានឧប្បហេតុយថហេតុដ៍កម្រមួយបានកើតឡើង ស្របពេលនឹងស្ត្រីវ័យចំនាស់រងគ្រោះម្នាក់ឈ្មោះ កង មូល អាយុ៧១ឆ្នាំ រស់នៅភូមិកើតហេតុនោះ បានចេញពីផ្ទះ ក្នុងគោលបំណងដើរទៅលេផ្ទះក្មួយដែលនៅភួមិជាមួយក្បែរនោះ ។ លោកអធិការបន្តថា ពេលដែលស្ត្រីរងគ្រោះកំពុងតែដើរ សសៀរៗ ដើរខាងក្រោមដើមត្នោ ក៍ស្រាប់តែដល់ចំនុចដើមត្នោតដុះក្បែរគ្នា ដែលអ្នកភួមិ ចងបង្អោងធ្វើយកផលរាល់ឆ្នាំហើយដាក់ឈ្នួនៅលើចុងត្នោតនោះទៅមួយដើមទៀតក្បែរគ្នានោះ ។
ស្រាប់តែសំណាងអាក្រក់របស់ស្ត្រីរងគ្រោះនេះមកដល់ ក៍កើតរឿងយថហេតុកើតឡើង ឈ្នួត្នោតនោះបានធ្លាក់ជុចទៅនិងដី ហើយដួលរលំបោកត្រូវចំក្បាលស្ត្រីខាងលើនោះកំពុងតែដើរ ត្រូវយា៉ងដំណំ បណ្ដាលឲ្យស្ត្រីនោះស្លាប់ភ្លាមមួយរំពេច តែក្រុមគ្រួសារមិនអស់ចិត្តយកទៅមណ្ឌលសុខភាពបង្អែកស្រុកក្រគរក្បែរនោះ ក៍ត្រូវបានគ្រូពេទ្យប្រាប់ថា លោកយាយបានស្លាប់តាំងពីពេលមកដល់ម្លេះ សពត្រូវបានក្រុមគ្រួសារស្ត្រីនោះយកទៅតំកល់លំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណីខ្មែរ៕