(ដោយព្រំ សុខា)
សៀមរាប៖ មានគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ រថយន្តម៉ាកឡុចស៊ិសពណ៌ទឹកដោះគោពាក់ផ្លាកលេខ២អា៧៩៨៩បើកបរមកពីទឹសខាងត្បូងបុកគ្នាជាមួយម៉ូតូម៉ាកអាល់ហ្វាពណ៌ខ្មៅគ្មានផ្លាកលេខចំពីមុខពេញទំហឹងមកពីទឹសខាងជើងបើកបរដោយឈ្មោះហុង សួន ភេទប្រុសអាយុ២៤ឆ្នាំ មានទីលំនៅ ភូមិក្តិបថ្មរ ឃុំគោគរមៀត ស្រុកថ្មរពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង ២និង១៥នាទីរសៀល នៅចំណុចកំពង់ម្កាក់ ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបបណ្តាលអោយជនរង្គ្រោះរបួសជាទំងន់ បាក់ដៃស្តាំ និង ជើងខាងស្តាំតាមប្រភពពត៌មានពីជនរងគ្រោះអោយដឹងថា,៖ លោកបានធ្វើដំណើរចេញពីភូមិខ្វាវមកផ្សារកំពង់ក្តីដល់ចំណុចកំពង់ម្កាក់មានរថយន្តធំ១ដឹកថ្មរត់ពីមុខទៅបណ្តោយទឹសគ្នា ដីហុយពេកលោកបំរុងឡើងវ៉ាទៅមុនស្រាប់តែរថយន្តម៉ាកឡុចស៊ិសបរមកបញ្ច្រាសទឹសគ្នាមកបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយខ្ញំុហោះទៅនៅលេីក្បាលរថយន្តហេីយរបៀលធ្លាក់ទៅកៀនផ្លូវ រីឯរថយន្តបង្ករបានបើកបររត់ទៅទឹសខាងជីេងបាត់ស្រម៉ោល។ ជនរង្គ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលសុខភាពឃុំពង្រលេី ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិរដ្ឋបាលឃុំពង្រលើ ស្រុកជីក្រែង។លោកគួន វិសេសនាយរងប៉ុស្តិនគរបាលរដ្ឋបាលខ្វាវបានប្រាប់អ្នកពណ៌មានយេីងថា ចំពោះរថយន្តបង្ករបានបររត់កិច្ចទៅលាក់នៅក្នុងក្រុមហ៊ុនចិនធ្វើរ៉ែមាសនៅភ្នំឃុំខ្វាវ ។លោកបានបន្តទៀតថា ជនបង្ករនេះជាកាយរបស់ក្រុមហ៊ុនចិន តែពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡីយទេ ព្រោះជននោះបានរត់កិចខ្លួនបាត់ស្រមោលទៅហើយ រីឯរថយន្តលោកបានអោយមន្ត្រីប៉ុស្តិយាមការពារ លោកកំពុតែរត់ទំនាក់ទំនងជាមួយលោកអធិការស្រុកដើម្បីរករថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិរបស់លោករុងចាំម្ចាស់រថយន្តចូលមកដោះស្រាយ៕