នុតនាង៖នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦នៅទន្លេវ៉ៃគោខេត្តស្វាយរៀងមានពិធីប្រលែងកូនត្រីជាង៣មឺុនក្បាលក្រោមព្រះរាជាអធិបតីភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិតម៉ែនសំអនឧបនាយករដ្នមន្ត្រីរដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រឹទ្ធសភានិងអធិការកិច្ចព្រមទាំងលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងព្រះសង្ឃមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តផងដែរ។បើតាមលោកស្រេងគ្រីនាយខណ្ឌ័រដ្នបាលជលផលខេត្តស្វាយរៀងបានបញ្ជាក់ថាកូនត្រីដែលយកមកប្រលែលក្នុងទន្លេវ៉ៃគោនៅថ្ងៃនេះមានចំនួនជាង៣មឺុនកូនជាប្រភេទត្រីឆ្ពិន។សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតទេពវង្សបានមានព្រះសង្ឃដិការថាការប្រលែងកូនមឆ្ឆានៅថ្ងៃនេះគឺបានកុសល្យបុណ្យព្រោះសព្វទាំងនេះអាចចិញ្ចឹមមនុស្សលោកបាន។ហើយចូលរួមទាំអស់គ្នាចេះថែរក្សាអភិរក្សមឆ្ឆានិងចេះស្រលាញ់គ្នាសាមគ្គីភាពគ្នាជាធ្លង់មួយដើម្បីប្រទេសជាតិមានការអភិវឌ្ឌន៍ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែន៕