​ជិះ​ម៉ូតូ​ទៅរក​អី​ហូប​ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាត់​

0

ភ្នំពេញ៖ ជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមធ្វើសកម្មភាពភ្ជង់និងវាយប្លន់យកម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៣មួយគ្រឿងពីបុរសពីរនាក់ ខណះដែលជនរងគ្រោះជិះម៉ូតូទៅរកទិញអីហូប ហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងកើតគល់ស្ពានលីយ៉ុងផាត់ប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ជួន វណ្ណះ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាជាងដែក ស្នាក់នៅក្នុងការដ្ឋានក្បែស្ថានីយ៍ទូរទស្សន៍ PNN និងម្នាក់ទៀតឈ្មោះ ប៉ាវ ចិន្ដា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅនិងស្រុគំណើតនៅជាមួគ្នា។
. បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់និងឈ្មោះ ប៉ាវ ចិន្ដា បានជិះម៉ូតូម៉ាកឌ្រីមC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BS-4461 ជិះចេញពីការដ្ឋានបំណងទៅរកទិញអីហូបនៅគល់ស្ពានត្រើយខាងលិច ។ពេលដែលជិះជិតដល់គល់ស្ពានត្រើយខាងកើតប្រហែល១០០ម៉ែត្រ ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាកSLមួយគ្រឿងនិងម៉ាកMSXមួយគ្រឿងនិងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកបានជិះមកជិតនិងដកកាំភ្លើងភ្ជង់ថែមទាំងវាយរូបគាត់២ស្នាប់កាំភ្លើងថែមទៀតបណ្ដាលអោយអោយបែកក្បាលហូរឈាមជោកខ្លួន។
. ជនរងគ្រោះបានបន្តថា ដោយឃើញជនសង្ស័យមានកាំភ្លើងក្នុងដៃ រូបគាត់ក៏បានផ្ដួលម៉ូតូនិងដកសោររត់ចោលម៉ូតូតែម្ដងទៅ ហើយជនសង្ស័យក៏លើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះបានដើរមកកន្លែងស្នាក់នៅរបស់ខ្លូនបានប្រហែលកន្លះម៉ោងទើបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថចុះទៅសួរនាំនិងធ្វើកំណត់ហេតុ។
. គួរបញ្ជាក់ថានៅក្នុងទឹកដីខណ្ឌជ្រោយចង្វា ជាពិសេសនៅចំណុចជិតគល់ស្ពានលីយ៉ុងផាត់ គឺតែងតែមានករណីប្លន់ប្រដាប់អាវុធជាញឹកញាប់ហើយករណីខ្លះបណ្ដាលអោយជនរងគ្រោះ រងរបួសថែមទៀត ចំណែកឯជនសង្ស័យគឺជាមុខសញ្ញាចាស់ដដែលៗ តែកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងកងរាជអាវុធហត្ថនៅមិនទាន់បង្ក្រាបបាននៅឡើយ៕photo_2016-07-15_07-26-03 photo_2016-07-15_07-26-08