​លោក​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ ​សូម​ពិនិត្យ ម៉ោង​ពេល​កូនចៅ​ធ្វើ​ការជូន​ប្រជាពលរដ្ឋ​ផង​

0

ខេត្តសៀមរាបប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបបាននាំគ្នាធ្វើការរិះគុនយ៉ាងដល់មន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តយ៉ាងខ្លាំងដោយសារតែការយឺតពេកនូវម៉ោងធ្វើការ
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤មិថុនា២០១៦ បងប្អូនប្រជាពលរដ្ឋយើង មកពីបណ្តាភូមិនានា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាបដើម្បីរងចាំធ្វើការពិនិត្យនិងទទួលយក ប័ណ្ណកម្មសិទ្ធិដីធ្លីពីមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តយ៉ាងច្រើនកុះករបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការរអ៊ូរទាំ អំពីភាពមិនគោរពម៉ោងពេលបម្រើការងាររបស់មន្ត្រីរាជការដែលធ្វើឲ្យខាតបង់នូវពេលវេលារបស់បងប្អូន ក៏ដូចជាមន្ត្រីរាជការមួយចំនួន ដែលបានចំណាយពេល វេលាពីការងាររដ្ឋ ទៅរងចាំទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ។ក្នុងនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋយើង បានធ្វើការទំនាក់ទំនងទៅតាមទូរស័ព្ទជាមួយមន្ត្រីសុរិយោដីដែលបានយកប័ណ្ណកម្មសិទ្ធិដីធ្លី មកប្រគល់ជូនប្រជាពលរដ្ឋនោះដែលមានឈ្មោះលោកលានដែរ។ហើយការរអ៊ូរទាំរបស់ប្រជាពលរដ្ឋ បានលើកឡើងថា មន្ត្រីរូបនេះ តើគាត់ទទួលប្រាក់បៀវត្សពីថ្នាក់ណាឬ ក្រុមហ៊ុនណា បើគាត់ទទួលប្រាក់ បៀវត្សរបស់រដ្ឋគឺត្រូវតែគោរពម៉ោងពេលវេលាធ្វើការងារឲ្យបានច្បាស់លាស់កុំឲ្យភូតកុហកប្រជាពលរដ្ឋ ថាម៉ោងនេះមកដល់ម៉ោងនោះមកដល់ដែលធ្វើឲ្យខាតបង់ពេលវេលានិងផលប្រយោជន៍ដល់អ្នកដទៃផង ហើយដំណើរមកកាន់សាលាសង្កាត់នេះប្រៀបដូចដំណើររបស់ប្រធានាធិបតីអញ្ចឹង។ម្យ៉ាងទៀត នៅពេលធ្វើការប្រគល់បណ្ណ័នោះ ក្នុងមួយថ្ងៃបានតែ០៥ប័ណ្ណតែប៉ុណ្ណោះដោយមានតែមន្ត្រី១នាក់បម្រើការងារនេះ ហើយនៅម៉ោង៩និង៣០នាទីទើបមន្ត្រីនោះទៅដល់សាលាសង្កាត់ តើធ្វើការងារបានប៉ុន្មានម៉ោងទៅជូនប្រជាពលរដ្ឋ ?
ដូច្នេះប្រជាពលរដ្ឋសូមពរអោយលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ជួយមើលមន្ត្រីរបៀបនេះផងដែលមិនគោរពពេលវេលាបានទៀងទាត់នៅម៉ោងធ្វើការផងកុំអោយពួកមកអង្គុយរង ចាំដូចរងចាំម្តាយមកពីផ្សារពីព្រោះពួកគាត់ក៏មានការងារធ្វើនូវផ្ទះផងដែរ។ជុំវិញនៃការរិះគុនរបស់ប្រជាបលរដ្ឋ និងការរអ៊ូរទាំពីបញ្ហាខាងលើនេះដែរកម្ពុជាថ្មីមិនអាចសុំការបំភ្លឺបានទេពីមន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ឈ្មោះលោកលាងនេះបានទេ ដោយទូរស័ព្ទដៃរបស់លោក
តេចូលហើយមិនមាននាក់លើក។ដោយគឿនវេតDSC_0214 DSC_0215 DSC_0216