ឧត្តរមានជ័យ៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោករិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ លោកវរសេនីយ៍ទោ បឿ អឿល អធិការនគរបាលស្រុកចុងកាល់ បានចុះសួរសុខទុកនិងពិនិត្យផ្ទះអតីតយុទ្ធជនម្នាក់ ឈ្មោះ សៅ មុិក ភេទស្រី អាយុ៧០ឆ្នាំនៅភូមិ(ក)ឃុំ ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ក្នុងនោះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានឧបត្ថមថវិកាដល់អតីត១០០$ នឹងបានជួយជួសជុលដំបូលផ្ទះអោយគាត់ផងដែរ។ក្នុងឱកាសនោះដែរ លោក ស ថាវី អភិបាលខេត្ត ក៏បានអញ្ចើញសួរសុខទុកអតីតយុទ្ធជនម្នាក់ទៀតឈ្មោះ ជៀប លី ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក៏បានឧបត្ថមជាថវិកា៩០០០០រៀលផងដែរ៕