កំពង់ធំ= នៅព្រឹកថ្ងៃទី១៤. ០៦. ២០១៦. ម៉ោង០៩ នាយនគរបាលប៉ុស្តិ៍ក្រយា សហការជាមួយនគរស្រុកបារាយណ៍ ចុះអនុវត្តន៍ដីការលេខ២៥ របស់ចៅក្រម ឃនសុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ អោយចាប់ខ្លួនឈ្មោះឆែម ឆេន ប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ពីបទឆរបោកលុយ១៥០០០ដុល្លាអាមេរិចបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់។បើតាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលប៉ុស្ដិក្រយា បានអោយដឹងថា ជន ឆបោកឈ្មោះ ឆែម ឆេន ត្រូវបានថៅកែម្នាក់នៅភ្នំពេញអោយនៅចាំដី ក្រោយមកក៏លួចលក់ដីរបស់គាត់ទៅអោយឈ្មោះ រី ប៊ុនឋាន រស់នៅខេត្តកំពង់ចាម លុះយកគេគ្រឿងចក្រមកឆូសឆាយ ស្រាប់តែម្ចាស់ដីដែលភ្នំពេញមកទាន់ក៏សួរថាហេតុអីបានជាឆូសឆាយដីខ្ញុំៗមានប្លង់កម្មសិទ្ធត្រឹមត្រូវ លោក រីប៊ុន ឋាន បានឆ្លើយថា លោកបានទិញពីឈ្មោះ ឆែមឆេន តំលៃ១៥០០០ដុល្លា ហើយក្នុងនោះក៏មាន ការសញ្ញេរបោះត្រាដោយលោក សំ អ៊ី ជាស្មានឃុំ ក្រយា ហើយនិង លោក ពេជ សុធា អភិបាលស្រុកសន្ទុកផងដែរ ក្រោយមកលោក រីប៊ុន ឋាន ក៏បានទាលុយពី ឆែម ឆេនវិញ តែលុយនោះត្រូវបានចាយអស់ហើយ ទើបលោក រីប៊ុន ឋាន ដាក់ពាក្យបណ្ដឹងមកសាលាដំបូងខេត្តកំពង់ធំពីបទឆបោកលុយ១៥០០០ដុល្លា។
លោក សំអ៊ី ស្មានឃុំក្រយា បានអោយដឹងថា លោកពុំមានការពាក់ព័ន្ធក្នុងការសញ្ញេបោះត្រា លក់ដី របស់លោក ឆែម ឆេននោះទេ តែលោក ឆែមឆេនត្រូវបានសមត្ថកិច្ចបញ្ចូលមកសាលាដំបូងកាលពីថ្ងៃទីទី១៤ ខែមិថុនា ឆ្នាំ២០១៦៕