សមាគម​សិស្ស​និស្សិត​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (​ក​18) ” បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​ប្អូនស្រី យ៉ុង ស្រី​ឡា ដែល​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ ​ខេត្ត​ព្រះសីហនុ​

0

ខេត្តព្រះសីហនុ៖ ក្រោយទទួលបានព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook អំពីស្ត្រីជាកម្មការីនីម្នាក់ឈ្មោះយ៉ុន ស្រីឡា អាយុជាង20ដេកសម្រាលកូនតែម្នាក់ឯងក្នុងបន្ទប់ផ្ទះជួលកំពស់7ជាន់នៅក្បែរោងចក្រស្បែកជើងញូវ ស្តារ ស្ថិតនៅសង្កាត់លេខ1 ក្រុងព្រះសីហនុ ខេត្តphoto_2016-06-15_17-07-46ព្រះហនុ កាលពីថ្ងៃទី14 ខែមិថុនាឆ្នាំ2016 ។បច្ចុប្បន្ន យ៉ុង ស្រីឡា កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ពេលនេះស្ថានភាពសុខភាពម្តាយនិងទារកមានលក្ខណៈប្រក្រតីទេ។យោងតាមការឲដឹងពី លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត។ថ្ងៃនេះដែរតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ “សមាគមសិស្សនិស្សិតគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (ក18) ” បានផ្តល់ប្រាក់ឧបត្ថម្ភជូនប្អូនស្រីចំនួន 2,000,000 រៀល(ពីរលានរៀល)។ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក៏បាន ផ្តល់ប្រាក់ឧបត្ថម្ភចំនួន500,000 រៀល (ហាសិបមឺនរៀល) ជូនដល់ប្អូនស្រីផងដែរ។

តាមប្រភពឲដឹងថា ប្អូនស្រីឈ្មោះយ៉ុង ស្រីឡា អាយុ ជាង20ឆ្នាំ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង ប្អូនស្រីពុំមានឱពុកម្តាយទេមានតែម្តាយជញ្ជឹមនៅខេត្តស្ទឹងត្រែង ប្អូនស្រីទើចូលធ្វើការនៅរោងចក្រញូវ ស្តារ បានប្រហែល២ខែប៉ុណ្ណោះ ផ្នែកម៉ាស៊ីនដេរ លេខកាតSA542590 ៕photo_2016-06-15_17-07-40 photo_2016-06-15_17-07-37 photo_2016-06-15_17-07-34