​ពិធី​អបអ​សាទរ​ទិវា​បរិស្ថាន​ជាតិ នឹង​បរិស្ថាន​ពិភពលោក​៥​មិថុនា​ក្រោម​ប្រធានបទ ចូលរួម​ទាំងអស់គ្នា​ដើម្បី​ពិភពលោក​ស្រស់ស្អាត​

0

ខេត្តរតនគិរី៖ ពិធីអបអរសារទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនាក្រោមប្រធានបទ(ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត)ប្រាព្ធធ្វើឡើងនៅបរិវេណមន្ទីរបរិស្ថានខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតphoto_2016-06-15_17-14-51 សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកមួង ប៉យប្រធានក្រុងប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរ មន្ត្រីបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។លោក ថង សាវុន អភិបាលនៃគណអភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនាក្រោមប្រធានបទ(ចូលរួមទាំងអស់គ្នាដើម្បីពិភពលោកស្រស់ស្អាត)គោលបំណងដើម្បីប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តជាក់ស្តែងអោយស្រលាញ់បរិស្ថានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថានការអភិរក្សជីវចម្រុះនិងការរស់នៅដោយចីរភាពដោយមិនត្រូវគិតតែផលប្រយោជន៍ចំពោះមុខរបស់បុគ្គលមួយក្រុមឫប្រទេសជាតិណាមួយហើយបំភ្លេចចោលនូវផលវិបាកដែលមនុស្សកំពុងប្រឈមនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត់នោះឡើយ។ឯកឧត្តមបន្តថា ការទទួលរងគ្រោះជាញឹកញាប់ ជាពិសេស គ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផលដំណាំ ផ្ទះសំបែង ហេដ្ឋារចនសម្ព័ន្ធ ហើយក៏បានសម្លាប់ប្រជាពលរដ្ឋនិងសត្វមួយចំនួនផងដែរនទឹកប្រើប្រាស់នាពេលកន្លងទៅថ្មីៗនេះអាជ្ញាធរខេត្តក៏បានចុះប្រតិបត្តិការជួយប្រជាពលរដ្ឋភ្លាមៗដូចជាយុទ្ធនាការចែកចាយទឹក ផ្តល់ស្បៀង ថ្នាំដង្គូវ ហើយក៏យកចិត្តទុកដាក់ក្នុងការបង្ការផងដែរ។ដោយសារការកើតឡើងគ្រោះធម្មជាតិដូច្នេះអាជ្ញាធរខេត្តបានជម្រុញអោយមន្ទីរអង្គភាពជំនាញស្ថាប័នពាក់ព័ន្ធអង្គការជាតិអង្គការអន្តរជាតិព្រមទាំងបងប្អូនប្រជាពលរដ្ឋរួមគ្នាដាំដើមឈើក្នុង១នាក់ឲ្យបានមួយដើមជាពិសេសគ្រប់គ្រងនៅសំណល់រឹងរាវជំរុញអោយមានការអភិវឌ្ឍនប្រកបដោយចីរភាពបរិស្ថាននឹងសង្គមបំផុសការចូលរួមប្រលងប្រណាំងទីក្រុងស្អាតរៀបចំអោយមានប្រព័ន្ធប្រមូលសំរាម និងទីលានចាក់សំរាម។ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាចំណុចសំខាន់នៃបរិស្ថានត្រូវតែបែងចែកនូវកាក់សំណល់រឹងនិងរាវអោយដាច់ពីគ្នាដើម្បីអនាម័យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយក៏បានលើកឡើងថាមន្ទីរបរិស្ថានត្រូវតែបង្កើតនៅទីលានចាក់សំរាមថ្មីគ្រប់បណ្តាលស្រុកមួយចំនួនរៀបចំទិវាអនាម័យក្រុងរម្មណីយដ្ឋានទេសចរណ៍អភិរក្សធនធានជីវចម្រុះតាមតំបន់ការពារធម្មជាតិឧទ្យានវរៈជ័យ ដែនជម្រុកសត្វព្រៃលំផាត់ ព្រៃការពារ និងសហគមន៍ព្រៃឈើពង្រឹងទប់ស្កាត់បទល្មើសព្រៃឈើការកាប់ព្រៃរានយកដីជាកម្មសិទ្ធជាដើម។ឯកឧត្តមបានបន្តថាក្នុងនាមក្រសួងបរិស្ថាននិងក្នុងនាមមន្ទីរបរិស្ថានមន្ត្រីក្រោមឱវាទត្រូវតែយកចិត្តទុកដាក់លើបញ្ហាសំរាមត្រូវចេះរួមគ្នាដាំដើមឈើ និងការពារព្រៃឈើដែលនៅសេសសល់សត្វព្រៃដែលកំពុងរស់នៅក្នុងព្រៃត្រូវតែអភិរក្ស និងការពារអោយបានគង់វង្សដើម្បីទុកជាសម្បត្តិធម្មជាតិ។ក្នុងកម្មវិធីនោះផងដែរគណប្រតិភូបានចែកធុងសំរាមដល់ស្ថាប័នពាក់ព័ន្ធ អង្គការនានា និងក្រុមហ៊ុនមួយចំនួន ហើយក៏ដាំដើមឈើជានិមិត្តរូប គណៈប្រតិភូក៏បានបន្តដំណើរយុទ្ធនាការរើសសំរាមសំអាតបរិស្ថាននៅក្នុងក្រុងបានលុងយ៉ាងសប្បាយរីករាយផងដែរ៕photo_2016-06-15_17-14-47 photo_2016-06-15_17-14-41 photo_2016-06-15_17-14-58 photo_2016-06-15_17-14-55 photo_2016-06-15_17-14-33 photo_2016-06-15_17-14-51ដោយ យក្ស ឡោម