ខេត្តស្វាយរៀង: លោកជំទាវម៉ែនសំអនឧបនាយករដ្នមន្ត្រីនិងជារដ្នមន្ត្រីក្រសួងទំនាក់ជាមួយរដ្នសភា ព្រឹទ្ធសភានិងអធិការកិច្ចមានប្រសាសន៍នៅក្នុងពិធីសម្ពោធអាគារអធិការដ្ឋាននគរបាលស្រុកចន្ត្រាកាលពីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦នេះថាដើម្បីចូលរួមលើកកម្ពស់វិស័យសន្តិសុខសណ្តាប់ធ្នាប់សារធារណះក៏ដូចជាវិស័យអភិវឌ្ធន៍សង្គម-សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងយើងអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ក្នុងខេត្តត្រូវបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលអោយកាន់តែមានប្រសិទ្ធិភាពថែមទៀតដើម្បីធានាផ្តល់សន្តិសុខសុវត្ថិភាពភាពសុខសាន្តជូនប្រជាជនយើង។លោកជំទាវម៉ែនសំអនបានបន្តទៀតថាបងប្អូនប្រជាពលរដ្នទាំងអស់ជួយពន្យល់ណែនាំផ្តល់ដំបូន្មានដល់កូនចៅក្មួយដែលកំពុងធ្វើការងារនៅតាមបណ្តារោងចក្រនានាដែលកំពុងទទួលបានប្រាក់ខែទៀងទាត់សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកុំជឿតាមការញុះញុង់អូសទាញរបស់ជនអគតិមួយចំនួនអោយប្អូនៗក្មួយៗកម្មករកម្មការនីចូលរួមធ្វើបាតុកម្មកុប្បកម្មប្រឆាំងរោងចក្រនាំអោយបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលហើយធ្វើអោយជីវភាពគ្រួសារធ្លាក់ក្នុងភាពក្រីក្រ។លោកជំទាវម៉ែនសំអនបានលើកឡើងបន្តទៀតថារដូវវស្សាបានមកដល់ហើយសូមអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ត្រូវចុះអោយដល់មូលដ្ឋានផ្ទាល់របស់ពលរដ្ននិងណែនាំគាត់អោយចេះថែរក្សាទឹកទុកសម្រាប់បង្ករង្កើនផលនិងទឹកប្រើប្រាស់ប្រចាំថ្ងៃហើយអោយគាត់ត្រូវចេះប្រុងប្រយត្ន័ចំពោះបាតុភូតខ្យល់កន្ត្រាក់ឫបាតុភូតផ្គររន្ទះពេលមេឃកំពុងភ្លៀងជាដើម។មិនតែប៉ុណ្តោះលោកជំទាវម៉ែនសំអនអំពាវនាវដល់អាជ្ញាធរគ្រប់គ្រប់ជាន់ថ្នាក់ខិតខំថែមទៀតក្នុងការបន្តជម្រុញកសាងហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ ខិតខំដោះស្រាយអោយបាននូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាអោយសមិទ្ធផលនានាដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អ ថែរក្សាគង់វង្សនិងរីកចំរើនជាបន្តបន្ទាប់ទៀត។លោកជំទាវម៉ែនសំអនក៏បានធ្វើការអំពាវនាវផងដែរដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវដើម្បីជៀសវាងគ្រោះថ្នាក់ចរាចណ៍ដែលបណ្តាលអោយរបួស ពិការនិងបាត់បង់ជីវិតធ្វើអោយគ្រួសារធ្លាក់ទៅរកភាពក្រីក្រ។សូមបញ្ជាក់ថាបើតាមលោកឧត្តមសេនីយ៍ត្រីកឹងឃនស្នងការនគរបាលខេត្តបានអោយដឹងថាអាគារអធិការដ្ឋានស្រុកចន្ទ្រានេះជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវម៉ែនសំអនដែលមានទទឹង៧.៥០មនិងបណ្តោយ៣០.៧០មមាន៧បន្ទប់សម្រាប់ធ្វើការងារចំណាយថវិការអស់ចំនួន៥.០៧៧ដុល្លា៕នៅក្នុងឪកាសនោះដែរលោកជំទាវម៉ែនសំអនផ្តល់អំណោយជាសារ៉ុងម្នាក់មួយនិងថវិការមួយចំនួនដល់កងកំលាំងប្រជាពលរដ្នដែលបានចូលរួមផងដែរ៕