ម៉ិកស៊ិកូ៖ មន្ត្រីប៉ូលិសបាននិយាយថាយ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់បន្ទាប់ពីមានរថយន្តជាច្រើនបានបុកគ្នានៅលើញូវម៉ិកស៊ិក (New Mexico) ភាគនិរតីក្នុងអំឡុងពេលមានព្យុះធូលីមួយនៅលើដងផ្លូវ។ នេះបើតាមវេបសាយបរទេសដេលីមែលផ្សាយកាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤។
ភាពជាប់គាំងបានកើតឡើងប្រហែលម៉ោង 5:30 នាទីល្ងាចនៅថ្ងៃព្រហស្បតិ៍នៅ Hidalgo County, ជាច្រើនម៉ាយពីព្រំដែនអារីហ្សូណា។ មន្ត្រីប៉ូលិសបាននិយាយថា ៖"ការស៊ើបអង្កេតដំបូងបានបង្ហាញថា គ្រោះថ្នាក់នេះដោយសារតែព្យុះធូលីមួយដ៏ធ្ងន់ធ្ងរបណ្តាលឲ្យរថយន្តជាច្រើនបុកបន្តកន្ទុយគ្នា រួមទាំងរថយន្តដឹកអ្នកដំណើរ និងក្រុមហ៊ុនរថយន្តពាណិជ្ជកម្មរថយន្ត Commercial Motor Vehicles (CMV),” ។
ពួកគេបាននិយាយថា ចំនួនមនុស្ស៦នាក់ត្រូវបានអះអាងថាបានស្លាប់។ នេះជាការចេញផ្សាយព័ត៌មានមួយដ៏ខ្លីមិនបានរួមបញ្ចូលព័ត៌មានលម្អិតណាមួយអំពីការរងរបួសឬផ្តល់នូវចំនួនជាក់លាក់នៃរថយន្តដែលស្ថិតនៅទីនោះទេ។ ផ្លូវនៃចំណែកផ្លូវពាក់ព័ន្ធទាំងអស់ត្រូវបានបិទនៅកន្លែងជាប់គាំងនោះ ប៉ុន្តែត្រូវបានគេចាប់បើកឡើងវិញ បន្ទាប់ពីសម្រួលចរាចរណ៍រួចរាល់។ ប៉ូលិសបាននិយាយថា មិនមានព័ត៌មានលម្អិតផ្សេងទៀតជាផ្លូវការនៅឡើយទេ៕