សាខា​កាំកុងត្រូល ខេត្តក្រចេះ ចុះ​ពិនិត្យមើល​ទំនិញ​ខូចគុណភាព និង​ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់​

0

ឌឹម សឿន

ក្រចេះ៖ មន្ដ្រីកាំកុងត្រូលសាខាខេត្តក្រចេះ សហកាជាមួយនិងមន្ទីពាណិជ្ជកម្ម ចុះត្រួតពិនិត្យមើល ការដាក់តាំងលក់នូវផលិតផល ម្ហូបចំណីអាហារ នៅក្នុងផ្សារឆ្លូង និងតាមផ្ទះផ្ទះលក់អីវ៉ាន់មួយចំនួនទៀតនៅក្នុងទីរួមស្រុកឆ្លូង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះphoto_2016-06-16_09-56-06

ការចុះត្រួតពិនិត្យផលិតផល ម្ហូបអាហារ និងទំនិញដាក់លក់នៅតាមផ្ទះ គឺបានធ្វើឡើងក្រោមការដឹកនាំពីលោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានបញ្ជាក់ថា អាជីវករមួយចំនួន នូវពុំទាន់យល់ដឹងច្បាស់អំពីការទុកដាក់ទំនិញ ឬពិនិត្យទៅលើកាលបរិច្ឆេទ និងទំនិញដែលមានស្ដង់ដាសមស្របទៅតាមការណែនាំរបស់មន្ដ្រីកាំកុងត្រូល ក្នុងការរៀបចំទុកដាក់ និងរក្សាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ និងបានណែនាំដល់អាជីវរកលក់ដូរទាំងអស់អោយមានការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ក្នុងកាពិនិត្យមើលទៅលើគ្រប់មុខចំណីអាហារឬផលិតផលទាំងនោះមុននិងលក់ដូរជូនដល់អ្នកប្រើប្រាស់ ។លោកបានលើកឡើងថា កាដែលអាជីវករមិនទាន់យល់ដឹងអំពីផលិតផល ម្ហូបអាហារ ទំនិញខូចគុណភាព និងការដាក់តាំងលក់ដូរ នំចំណី និងផលិតផលមួយចំនួនហួសកាលបរិច្ឆេទ ប្រើប្រាស់ វាអាចបង្កឱ្យមានជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរ ។លោក វ៉ាន់ ណារិទ្ឋិ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ក៍បានបញ្ជាក់ដែរថាជាមួយនិងសកម្មភាពខាងលើនេះក៍បានរកឃើញនំចំណីអាហារនិងផលិតផលមួយចំនួនដែលហួសកាលបរិច្ឆេទប្រើរប្រាស់ និងបានរឹបអូសយកទៅដើម្បីធ្វើការដុតបំផ្លាញចោល លោកបន្តរថាចាប់ពីពេលនេះតទៅបន្ទាប់ពីបានចុះណែនាំ និងអប់រំរួចមក ប្រសិនបើលើកក្រោយ រកឃើញថាមានផលិតផល ទំនិញណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវ មន្ដ្រីកាំកុងត្រូលនឹងដកហូតយកទាំងអស់ ហើយនឹងអាចឈានទៅពិន័យថែមទៀត ។ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់អាជីវករទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញ គ្រប់ប្រភេទដែលបានដាក់លក់ ត្រូវពិនិត្យលើស្លាកសញ្ញាឱ្យបានត្រឹមត្រូវ និងមានកាលបរិច្ឆេទច្បាស់លាស់ ចៀសវាងដាក់លក់ទំនិញខូចគុណភាព បង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕photo_2016-06-16_09-56-19 photo_2016-06-16_09-56-31 photo_2016-06-16_09-56-13 photo_2016-06-16_09-56-36 photo_2016-06-16_09-56-26