ដោយ ឌឹម សឿន
ខេត្តរតនះគីរី៖ លោក ងិន អូន នាយរងការិយាយ័ល នគបាលប្រ ឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនៈគីរី យកតួនាទីអំណាចរបស់ខ្លូនរកស៊ីឈើខុសច្បាប់ដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានក្បែ បើយោងតាមសំដីមតិមហាជនក៏ដូចប្រជាពលរដ្ឋរស់នៅ ក្រុងបានលុងទាំងមូលបាននិយាយគ្រប់ៗគ្នាថាបើនណាម្នាក់រឺក៌ឧកញ៉ា ឯឧត្តមមកពីឆ្ងាយជិតរឺនៅក្នុងខេត្តរតនៈគីរីចង់សាងសង្សវិឡាផ្ទះធំផ្ទះតូចគ្រប់ៗគ្នារឺដឹកជញ្ជួនទៅក្រៅស្រុក តែងតែទៅទិញឈើ រឺក៏កុម៉ង់ឈើនៅផ្ទះរបស់លោក ងិន អូន នេះឯងដែលមានលំនៅដ្ឋាន ភូមិទេសអង្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនះគីរី តាំងជាដេប៉ូលក់ឈើជាងដប់ឆ្នាំហើយ ពលរដ្ឋបន្តថាដេប៉ូលក់ឈើគ្រប់ប្រភេទនៅក្រុងបានលុងនេះគឺជាប៉ូលិស៌សេដ្ឋកិច្ចខេត្តបានដាក់ពង្រាយកូនចៅស្ទើសឹងគ្រប់ស្រុកមានម៉ាស៊ីនត្រង់ន័រ រណាយន្ដ គោយន្ដកែឆ្នៃដឹកអាជ្រៀកឈើយ៉ាងគគ្រឹកគគ្រេងជាពិសេសនៅចណុចស្រុកកូនស្រុកកូនមុំគឺលោកអូនបានដាក់ម៉ាស៊ីនត្រង់ន័ររាប់សិបគ្រឿងអាជ្រៀកឈើលឺសំឡេងយ៉ាងកងរំពងពេញព្រៃគ្មានមន្ទ្រីជំនាញណាហ៊ានក្អកនោះឡើយហើយដឹកមកដាក់តាំលក់នៅក្នុងខេត្តតែម្ដងហើយបើកលក់ ឆៅៗតែម្ដងដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីជំនាញរដ្ឋបាលព្រៃឈើនោះទេគ្រាន់តែគេចេះសែនព្រេនម្ចាស់ទឹកម្ចាស់ដីតែប៉ុណ្ដុះថែមទាំងយកតួនាទីនឹង អំណាចរបស់ខ្លូនដែលមានឥទ្ធិពលមកប្រើ ប្រាសប៉ុណ្ដោះ នៅជុំវិញបញ្ហានេះលោក ហ៊ុង រាន នាយផ្នែករដ្ឋាបាលព្រៃឈើក្រុងបានលុងមិនអាចសុំកាបន្លឺបានទេដោយទូរសព្ធៈខលចូលជាច្រើនដងគ្មាននាក់ទទូល៕