ប្លែកៗ៖ លោកយាយ Daring Doris បានប្រារព្ធខួបកំណើតទី ១០០ របស់គាត់ ដោយបានធ្វើហាក់ដូចជាមនុស្សពីងពាង ឬមនុស្សឡើងជញ្ជាំងអគារខ្ពស់ ( the Spinnaker Tower) នៅក្នុងទីក្រុងផតម៉ៅថ៍ ខេត្ត ហេមសាយអ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៩៨ ខែឧសភា ឆ្នាំ២០១៤កន្លងទៅ ហើយត្រូវបានវេបសាយបរទេសផ្សាយកាលពីម្សិលម្ង៉ៃនេះ។
លោកយាយ Doris Long, ដែឡត្រូវបានគេស្គាល់ថាជា "Daring Doris"តែងបានចាប់ផ្តើមល្បែងកម្សាន្តបែបនេះនៅ អាយុ៨៥ឆ្នាំមកម្ល៉េះ និងទទួលបានកំណត់ត្រាពិភពលោកសម្រាប់មនុស្សចាស់បំផុត (the oldest person ) ក្នុងការចូលរួមក្នុងសកម្មភាពកីឡាឡើងជញ្ជាំងបែបនេះ។
បន្ទាប់ពីធ្វើបានដោយសុវត្ថិភាពនៅក្នុងអំឡុងថ្ងៃដែលជាខួបកំណើតគម្រប់ទី១០០ឆ្នាំរបស់លោកយាយ នេះចាត់ជាព្រឹត្តិការណ៍និងការខំប្រឹងប្រែងស្វែងរកមូលនិធិដើម្បីចិញ្ចឹមលោកយាយសម្រាប់ការ ថែរក្សាមនុស្សចាស់ ក្នុងស្រុករបស់លោកយាយផងដែរ។លោកយាយ Doris ត្រូវបានស្វាគមន៍បន្ទាប់ពីបញ្ចប់សកម្មភាពដ៏ក្លាហាននៅខួបកំណើតទី 100 ដ៏ពិសេសរបស់លោកយាយ៕