លោក​វរៈសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​ផ្សព្វផ្សាយ​ការងារ​សន្តិសុខ​និង​សុ​វត្ថ​ភាព សណ្តាប់ធ្នាប់​ក្នុង​ក្រុង​សៀមរាប​

0

ដោយ វេហាស៍

សៀមរាប៖ នាថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៦លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារ រៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន ជូនដល់បងប្អូនអាជីវករ នឹង បងប្អូនអ្នករត់រឺphoto_2016-06-16_22-52-45ម៉កម៉ូតូ (tuk tuk) ដែល ប្រកបរបនៅបរិវេណ ផាប់ស្ទ្រីត និងផ្សារចាស់ ក្រុងនិងខេត្តសៀមរាប ដោយវត្តមាន លោកវរសេនីយ៍ឯក កែវ រក្សា នាយការយាល័យសណ្តាប់ធ្នាប់សាធារណះ នៃស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលនៃគណអភិបាលក្រុងសៀមរាប លោកមេបញ្ជាររងនៃទីបញ្ជារការដ្ឋានកងរាជអាវុធហត្តខេត្តសៀមរាប លោកប្រធានមន្ទីទេសចរណ៍ខេត្តសៀមរាប។
លោក សូរ ប្លាតុង អភិបាលក្រុងបានអោយថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសៀមរាបលេខ០៣៤ ស.ជ.ណ ចុះថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៦ ជារៀងរាល់ពេល៣ខែម្តង គណបញ្ជារការឯកភាព ខេត្ត/ក្រុងសៀមរាប យើងត្រូវ ជួបប្រជុំគ្នាម្តង ជាមួយបងប្អូនអាជីវករនៅតំបន់ផប់ស្ទ្រិដ និងផ្សារចាស់ ក្នុងក្រុងសៀមរាប ដើម្បីដោះស្រាយនូវ រាល់ការសំណូមពររបស់ បងប្អូនអាជីវករ នឹងធ្វើការផ្សព្វផ្សាយ អបរំណែនាំបន្ថែមអំពីសណ្តាប់ធ្នាប់សាធារណះ នឹងការរក្សាសន្តិសុខ ទូទៅនៅបរិវេណតំបន់ផប់ស្ទ្រីត និងផ្សារចាស់ ក្នុងក្រុងសៀមរាប ។

លោកអភិបាលបញ្ជាក់ថា ក្នុងនាមគណបញ្ជារការឯកភាពក្រុងសៀមរាប យើងខ្ញុំសូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ នឹងអា ជីវករ បងប្អូនអ្នករត់រឺម៉កម៉ូតូ (tuk tuk) រស់នៅក្នុងក្រុងសៀមរាបទាំងអស់ មេត្តាចូលរួម រក្សាសណ្តាប់ធ្នាប់សាធារណះ ជាមួយយើងខ្ញុំ ដើម្បីរួមគ្នាប្រែក្លាយទីក្រុងរបស់យើង អោយក្លាយជាទីក្រុង ដែលមានសណ្តាប់ធ្នាប់ សុវត្តិភាព ភាពថ្លៃថ្នូរ កាត់បន្ថយការកក់ស្ទះចរាចរណ៍ សាកសម្យ ជាទីក្រុងទេសចរណ៍ ដ៏ល្បីល្បាញ នឹងទាក់ទាញភ្ញៀវទេសចរណ៏ នឹងដើម្បីត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិ ដែលអញ្ជើញចូលកំសាន្តក្នុងខេត្តសៀមរាប ៕photo_2016-06-16_22-52-30 photo_2016-06-16_22-52-38 photo_2016-06-16_22-52-50