ខេត្តព្រះសីហនុ៖ នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2016 នៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយលិខតបទដ្ឋានគតិយុទ្ធថ្មីៗពាក់ព័ន្ធនិងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាក្នុងខេត្តព្រះសីហនុ បានផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុទ្ធថ្មីៗ ពាក់ព័ន្ធ និងការគ្រប់គ្រង មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារៀបចំឡើងដោយក្រសួងមុខងារសាធារណៈសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ។គោលបំណងដើម្បីពង្រឹងសមត្ថភាពការងារដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា គ្រប់ផ្នែក គ្រប់ថ្នាក់ នៅតាមមន្ទីរ អង្គភាព ស្ថាប័នរដ្ឋក្នុងខេត្តព្រះសីហនុនិង សម្រាប់ការអនុវត្តន៍កម្មវិធី កែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់រាជរដ្ឋាភិបាល។
លោក សុខ នី អនុប្រធានមន្ទីរព័ត៌មានតំណាងឲ្យលោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា ៖ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយនេះរួចមក សម្រាប់មន្ទីរព័ត៌មានខេត្តព្រះសីហនុ មានមន្ត្រីរាជការបានបំរើការងារមានចំនួនសរុបចំនួន45រូប ក្នុងនោះមន្ត្រីគ្របខណ្ឌ័មានចំនួន26រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួនៈ 19 រូប ។
ពេលនេះអង្គភាពបាននាំយកនូវលិខិតបទដ្ឋានគតោយុទ្ធថ្មីៗ មកបង្ហាញជូនមន្ត្រីរាជការរួមមាន សាចរលេខៈ 05សរ ចុះថ្ងៃទី 21 ខែ សីហា ឆ្នាំ2015 ស្តីពីការកែសម្រួលនិតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ អនុក្រិត្យលេខៈ 26 អនក្រ – បក ចុះថ្ងៃទី 10 ខែកុម្ភះ ឆ្នាំ2016 ស្តីពីការគ្រ ប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា អនុក្រិត្យលេខៈ 56 អនក្រ – បក ចុះថ្ងៃ01 ខែមេសា ឆ្នាំ2016 ស្តីពីការគ្រប់គ្រងវត្តមាន មន្ត្រីរាជការស៊ីលវិលនិងមន្ជ្រាប់កិច្ចសន្យា។
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ មានប្រសាសន៍ថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយនេះរួចមក លោករំពឹងទុកថា មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងទទួលការយល់ដឹងបន្ថែមទៀត សម្រាប់ការអន្វត្តន៍ ការបំរើការងារក្នុងវិស័យព័ត៌មាន តាមកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា តាមរយៈការផ្សព្វផ្សាយ ពីក្រសួងមុខងារសាធារណៈ ឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការ សម្រាប់កិច្ចអភិវឌ្ឍន៍ សមត្ថភាព ធនធានមនុស្សនៅខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងការអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលសាធារណៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕