ខេត្តព្រះសីហនុ៖កប៉ាល់អូស្ត្រាលីមួយគ្រឿង ដោយមានផ្ទុកគោចំនួន២៧៦៦ក្បាលសំរាប់
យកមកកាប់នៅកម្ពុជាជាលើកទី១បានចូលចតកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី17ឧសភា2016។តំណាងក្រុមហ៊ុនផលិតសាច់គោឲដឹងថា៖ក្រុមហ៊ុនមានគំរោងនាំគោរាប់ម៉ឺនក្បាលមកពីអូស្ត្រាលីជាបន្តបន្ទាប់ ដើម្បីផលិតសាច់ស្រស់លក់។តាមការគ្រោងទុកជំហ៊ានដំបូង ក្រុមហ៊ុនមានគម្រោងនាំចូលគោយកមកកាប់ចំនួន2០០ក្បាល ក្នុងមួយថ្ងៃ ។
ជំហ៊ានបន្ទាប់អាចនឹងកើនជាបន្តបន្ទាប់រហូតដល់ចំនួន 5000ក្បលក្នុងមួយថ្ងៃសំរាប់ទីផ្សារក្រៅប្រទេសជាសំខាន់តែសំរាប់ទីផ្សារក្នុងស្រុកក៍មានមួយចំនួនតូចដែរ។
ចំពោះវិស័យការងារវិញ,ក្នុងដំណាក់កាលដំបូងនេះដែរក្រុមហ៊ុនបានផ្តល់ការងារដល់ពលរដ្ឋខ្មែរបានចំនួន500នាក់។ដំណាក់កាលបន្តបន្ទាប់ទៀតក្រុមហ៊ុនអាចនឹងផ្តល់ការងារជូនពលរដ្ឋខ្មែរយើងរហូតដល់ចំនួន1500នាក់។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេស អិល អិន មីតសឹបផ្លាយ អិលធីឌី គឺជារោងចក្រឯកជនដ៍ធំនិងឈានមុខគេនៅក្នុងពហរះរាជាណាចក្រកម្ពុជា និងក្នុងតំបន់ដែលមានឯកទេសខាងផលលិតនិងកែច្នៃសាច់គោស្រស់ៗតសមរយៈសត្តឃាតដ្ឋានខ្នាតអន្តរជាតិដែលបំពាក់ដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើបទាន់សម័យ។
រោងចក្រនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ3 ក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ក្រុមហ៊ុនបសនបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួនជាង50 លានដុល្លាជាជំហានដំបូង។ ដោយ ខៀវ សាវ៉ុន